Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានប្រទេសណា ហ៊ានផ្តល់អាវុធឲ្យអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលស្ថិតក្នុងចំណោមបុគ្គលត្រូវបានដាក់ទណ្ឌកម្ម បានព្រមានអំពីផលវិបាក ចំពោះប្រទេសណាដែលបញ្ជូនអាវុធទៅឲ្យ អ៊ុយក្រែន។

This image has an empty alt attribute; its file name is Lavrov-18-02-2021-800x450-1.jpg
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov

លោកបាននិយាយថា “អ្នកដែលផ្គត់ផ្គង់អាវុធដ៍សាហាវដល់អ៊ុយក្រែន នឹងទទួលខុសត្រូវ”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានយកចិត្តទុកដាក់ចំពោះការព្រមាននេះឡើយ ដោយនិយាយថា ខ្លួនកំពុងធ្វើការដើម្បីពន្លឿន ការផ្គត់ផ្គង់អាវុធដែលត្រូវបានអនុម័តក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៣៥០លានដុល្លារអាមេរិក ដោយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា “យើងរំពឹងថា គ្រឿងសព្វាវុធនឹងចាប់ផ្តើមទៅដល់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ចេញពីកញ្ចប់ប្រព័ន្ធសុវត្ថិភាពសរុប ដែលយើងបានអនុម័តសម្រាប់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារកាលពីឆ្នាំមុន”។

This image has an empty alt attribute; its file name is russia-thermobaric-weapons-feat-image--1024x682.jpg

កញ្ចប់នោះ រួមមានទាំងអាវុធធុនតូច គ្រាប់រំសេវ និងអាវក្រោះ ក៏ដូចជាមីស៊ីលបាញ់រថក្រោះ Javelin ផងដែរ ដែលជាសារសំខាន់សម្រាប់ការការពារប្រទេសអ៊ុយក្រែន។

លោកស្រី Psaki បន្តថា “យើងក៏កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអង្គការណាតូផងដែរ ដើម្បីជួយសម្រួលដល់ការបញ្ជូនឧបករណ៍របស់យើង ទៅកាន់អ៊ុយក្រែន”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រទេសមួយនេះ គឺជាគោលដៅនៃការវាយលុករបស់លោក ពូទីន បន្ទាប់ពី អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម