Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានព្រមានដល់គូសត្រូវថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនកំពុងឃ្លាំមើលនិងស្វាគមន៍ចលនារបស់កងកម្លាំងបរទេសនៅលើប្រទេសនេះ។

យោងតាមមេបញ្ជាការរងនៃទីស្នាក់ការកណ្តាលការពារដែនអាកាស Khatam al-Anbia លោកឧត្តមសេនីយ៍ឯក Qadir Rahimzadeh បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកគឺស្ថិតក្នុងចំណោមការគំរាមកំហែងដែលកំពុងត្រូវបានតាមដានដោយកងទ័ពអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន AMN News បានឲ្យដឹងថា លោក Rahimzadeh បាននិយាយថា “រាល់ចលនារបស់កងកម្លាំងបរទេសទាំងអស់នៅក្នុងតំបន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែក B-52 ផងដែរ ត្រូវបានត្រួតពិនិត្យក្នុងរយៈចម្ងាយជាង១៥០គីឡូម៉ែត្រពីព្រំដែនអាកាសរបស់ប្រទេសនៅឈូងសមុទ្រពែក្សភាគខាងត្បូង។ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានតាមដានចលនារបស់ពួកគេគ្រប់ពេលវេលា”។

លោកឧត្តមសេនីយ៍ឯកបានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានព័ត៌មាននៅថ្ងៃមុននេះថា​ យោធាសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួនពីរគ្រឿងទៅកាន់ឈូងសមុទ្រពែក្ស។

មន្ត្រីយោធាបាននិយាយថា បេសកកម្មបង្ហាញសាច់ដុំនេះគឺមានចេតនាកំញើញដល់អ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនពីការវាយប្រហារប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។

បេសកកម្មនេះបានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនខួបមួយឆ្នាំក្នុងខែមករានៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោកឧត្តមសេនីយ៍ឯក Qassim Suleimani។

ភាពតានតឹងក្នុងតំបន់បានកើនឡើងខ្ពស់នៅខែនេះបន្ទាប់ពីមរណភាពរបស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh នៅជិតរដ្ឋធានីតេអេរ៉ង់កាលពីថ្ងៃទី២៩ខែវិច្ឆិកា។

ប្រទេសអ៊ីរ៉ង់អះអាងថា លោក Fakhrizadeh ត្រូវបានសម្លាប់នៅក្នុងការធ្វើឃាតមួយដែលធ្វើឡើងដោយអ៊ីស្រាអែល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អ៊ីរ៉ង់ចោទថា អាមេរិករារាំងខ្លួនមិនឲ្យទិញវ៉ាក់សាំងកូវីដ

ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម