ព័ត៌មានអន្ដរជាតិ
UN អនុម័តសេចក្តីសម្រេច ថ្កោលទោសរុស្ស៊ី ក្នុងនោះ កម្ពុជា បោះឆ្នោតគាំទ្រ (មានវីដេអូ)
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី២ខែមីនា បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីថ្កោលទោសប្រទេសរុស្ស៊ី ចំពោះការវាយលុកអ៊ុយក្រែន ហើយទាមទារឲ្យទីក្រុងមូស្គូបញ្ឈប់ការប្រយុទ្ធ និងដកកងកម្លាំងយោធារបស់ខ្លួនចេញវិញ។
សេចក្តីសម្រេចដែលគាំទ្រដោយសមាជិកចំនួន១៤១ ក្នុងចំណោមសមាជិក១៩៣ប្រទេស របស់មហាសន្និបាតនេះ បានអនុម័តនៅក្នុងសម័យប្រជុំបន្ទាន់ដ៏កម្រមួយ ដែលស្នើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងចំណោមសមាជិកទាំង១៤១ប្រទេស ដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ក៏រួមមានកម្ពុជាផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បេឡារុស អេរីទ្រា កូរ៉េខាងជើង និងស៊ីរី ស្ថិតក្នុងចំណោមប្រទេសបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ។ ដោយឡែក សមាជិកចំនួន៣៥ រួមទាំងប្រទេសចិនផងដែរ បានអនុបវាទ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់មហាសន្និបាតថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនភាពឃោរឃៅនៃការវាយលុករបស់ខ្លួន ហើយជំរុញសមាជិក ឲ្យនាំទីក្រុងមូស្គូ មកទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន។
លោកស្រីបានលើកឡើងពីវីដេអូដែលទាហានរុស្ស៊ី ដឹកអាវុធធុនធ្ងន់ចូលក្នុងប្រទេសអ៊ុយក្រែន រួមទាំងគ្រាប់បែកចង្កោម និងគ្រាប់បែក Vacuum ដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បេសកជនអង្គការសហប្រជាជាតិរបស់រុស្សី លោក Vassily Nebenzia បានបដិសេធថា ទីក្រុងមូស្គូមិនបានកំណត់គោលដៅលើជនស៊ីវិលទេ ហើយបានចោទប្រកាន់រដ្ឋាភិបាលលោកខាងលិចថា បានជំរុញសមាជិក UN ឲ្យអនុម័តសេចក្តីសម្រេចមួយដែលអាចបង្កឲ្យមានអំពើហិង្សាបន្ថែមទៀត។
លោកបានអះអាងម្តងហើយម្តងទៀតថា សកម្មភាពរបស់រុស្ស៊ី គឺជាប្រតិបត្តិការយោធាពិសេស សំដៅបញ្ចប់ការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅក្នុងសាធារណរដ្ឋដែលគាំទ្រដោយទីក្រុងមូស្គូគឺ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ លោក Nebenzia បានចោទប្រកាន់ថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់ជនស៊ីវិលធ្វើជាខែលមនុស្ស និងដាក់ពង្រាយអាវុធធុនធ្ងន់នៅក្នុងតំបន់ស៊ីវិល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ Abramovich ប្រកាសយកលុយពីការលក់ក្លិប Chelsea បរិច្ចាគឲ្យជនរងគ្រោះដោយសារសង្គ្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?