ព័ត៌មានអន្ដរជាតិ
៣៨ប្រទេសបញ្ជូនរបាយការណ៍ការប្រព្រឹត្តរបស់រុស្ស៊ីលើអ៊ុយក្រែនទៅ ICC
ចក្រភពអង់គ្លេស និងប្រទេស៣៧ផ្សេងទៀតបានបញ្ជូនរបាយការណ៍ជាផ្លូវការអំពីភាពឃោរឃៅដែលបានប្រព្រឹត្តរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

ស្ថិតក្រោមច្បាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ការបញ្ជូនបែបនេះពីរដ្ឋជាសមាជិកមានន័យថា ព្រះរាជអាជ្ញាមិនចាំបាច់ទទួលបានការអនុម័តពីចៅក្រមរបស់ ICC ឡើយមុនពេលបើកការស៊ើបអង្កេត ដោយបង្កើតល្បឿនដំណើរការតែម្តង។
ការបញ្ជូនរបាយការណ៍របស់ប្រទេស៣៧រួមជាមួយនឹងចក្រភពអង់គ្លេសផងនោះ វាបានក្លាយជាការបញ្ជូនរបាយការណ៍ដ៏ធំផុតក្នុងប្រវត្តិសាស្ត្ររបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ម៉ាស៊ីនយោធារបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កំពុងមានគោលដៅលើជនស៊ីវិលដោយមិនរើសអើង និងហែកហួរតាមទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន»។
លោកស្រីបន្តថា ៖«ការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះអំពើព្រៃផ្សៃរបស់រុស្ស៊ីត្រូវការធ្វើជាបន្ទាន់ ហើយវាត្រឹមត្រូវដែលការឆ្លើយតបទាំងនោះត្រូវតែឲ្យទទួលខុសត្រូវ។ ចក្រភពអង់គ្លេសធ្វើការយ៉ាងដិតដល់ជាមួយសម្ព័ន្ធមិត្តដើម្បីធានាបាននូវយុត្តិធម៌»។

លោកស្រីបានសរសេរនៅលើបណ្តាញ Twitter របស់លោកស្រីថា រុស្ស៊ីកំពុងប្រើកម្លាំងមិនរើសអើងប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ និងឈ្លានពានលើអ៊ុយក្រែនទាំងខុសច្បាប់។ រដ្ឋបាលរបស់លោក ពូទីន ត្រូវតែទទួលខុសត្រូវ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?