ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខទាហានស្លាប់និងរបួសហើយ
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទាហានរបស់ខ្លួនចំនួន ៤៩៨ នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង ១ ៥៩៧ នាក់ទៀតរងរបួស។ នេះជាលើកដំបូងដែលខ្លួនទទួលស្គាល់ថា មានជនរងគ្រោះពីការវាយលុកអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក Igor Konashenkov បានច្រានចោលរបាយការណ៍ដែលថា រុស្ស៊ីមានការខាតបង់ដ៏ធំធេង ដោយលោកចោទថា នោះជា ព័ត៌មានមិនពិត។
ទោះបីជាយ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានដាក់តួលេខខ្ពស់ជាងនេះ ហើយអះអាងថា ទាហានរុស្ស៊ីជាង ៧ ០០០នាក់ឯណោះ ត្រូវបានសម្លាប់។
ទីប្រឹក្សាក៏បាននិយាយផងដែរថា ទាហានរុស្ស៊ីរាប់រយនាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ ត្រូវបានចាប់ធ្វើជាឈ្លើយសឹកសង្គ្រាម។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ២ ០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមមួយសប្តាហ៍ជាមួយរុស្ស៊ី។ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីថែមទាំងនិយាយផងដែរថា ទាហានអ៊ុយក្រែននិង អ្នកជាតិនិយមជាង ២ ៩៧០ នាក់ ត្រូវបានសម្លាប់ និងប្រហែល ៣ ៧០០នាក់បានរងរបួស។
យ៉ាងណាក្តី សារព័ត៌មាន Sky News មិនអាចផ្ទៀងផ្ទាត់តួលេខទាំងនេះបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ UN អនុម័តសេចក្តីសម្រេច ថ្កោលទោសរុស្ស៊ី ក្នុងនោះ កម្ពុជា បោះឆ្នោតគាំទ្រ តែ វៀតណាម និង ឡាវ ប្រឆាំង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ