Connect with us

ព័ត៌មានអន្ដរជាតិ

នេះ​​ចំនួន​​អាវុធ​នុយក្លេអ៊ែរ​​របស់​រុស្ស៊ី​​​ពិត​ជា​ច្រើន

បានផុស

នៅ

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យកម្លាំងទ័ពនុយក្លេអ៊ែរត្រៀមជើងការជាពិសេសដែលបានធ្វើឲ្យមានកង្វល់​យ៉ាង​ខ្លាំង​ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់លោក ពូទីន ត្រូវបានបកស្រាយថាជាការព្រមានដល់ប្រទេសដទៃកុំឲ្យពាក់ព័ន្ធជាមួយប្រទេសអ៊ុយក្រែនជាងមហិច្ឆតានៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

អាវុធនុយក្លេអ៊ែរមានអាយុកាលស្ទើរតែ៨០ឆ្នាំមកហើយ ហើយប្រទេសជាច្រើនបានមើលឃើញអាវុធទាំងនោះជាកង្វល់សន្តិសុខជាតិរបស់ពួកគេ។ ថាតើរុស្ស៊ីមានអាវុធនុយក្លេអ៊ែរប៉ុន្មានគ្រាប់?

តួលេខទាំងអស់សម្រាប់អាវុធនុយក្លេអ៊ែរគឺជាការប៉ាន់ស្មាន ប៉ុន្តែបើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បង្ហាញថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៥៩៧៧ដែលជាឧបករណ៍សម្រាប់បាញ់នុយក្លេអ៊ែរ។ យ៉ាងណា ចំនួននេះរាប់បញ្ចូលប្រហែលជា១៥០០គ្រាប់ដែលចាស់លែងប្រើ និងកំណត់ត្រូវផ្លាស់ប្តូរ។

ក្នុងចំណោមនៅសល់៤៥០០គ្រាប់ ឬច្រើនជាងនេះ គឺភាគច្រើនត្រូវបានគេគិតថាជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មីស៊ីលប្លាស្ទិក ឬគ្រាប់រ៉ុក្កែតដែលអាចមានគោលដៅលើចម្ងាយឆ្ងាយ។ អាវុធទាំងនោះជាធម្មតាពាក់ព័ន្ធនឹងសង្គ្រាមនុយក្លេអ៊ែរ។

អាវុធនុយក្លេអ៊ែរនៅសល់ផ្សេងទៀតគឺខ្នាតតូច គ្រោះថ្នាក់ស្រាលជាង និងមានរយៈចម្ងាយខ្លីដែលអាចប្រើក្នុងសមរភូមិ ឬនៅសមុទ្រ។ ប៉ុន្តែនេះមិនមានមានន័យថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរចម្ងាយឆ្ងាយរាប់ពាន់គ្រាប់ដែលរួចរាល់សម្រាប់ប្រើនោះទេ។

អ្នកជំនាញបានប៉ាន់ស្មានក្បាលគ្រាប់នុយក្លេអ៊ែរ​ប្រហែលជា១៥០០កំពុងត្រូវបានដាក់ពង្រាយថ្មីៗនេះ ដូច្នេះមានន័យថា តាំងទុកនៅមូលដ្ឋានមីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែក ឬនៅលើនាវាមុជទឹកនៅសមុទ្រ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម៥ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ១២ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ១៨ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម