ព័ត៌មានអន្ដរជាតិ
ចិន បន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយ រុស្ស៊ី ទោះមានទណ្ឌកម្មពីអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិននឹងរក្សាទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាមួយរុស្ស៊ី ទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ ។

យោងតាមអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជំហររបស់ចិនគឺប្រឆាំងរាល់ទណ្ឌកម្មឯកតោភាគី “ដាក់ដោយខុសច្បាប់” ដោយជឿថា “ទណ្ឌកម្មមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានោះទេ” ហើយចិន និងរុស្ស៊ីនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតា ហើយនេះជាស្មារតីនៃការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមក ។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត Reuters អំពីប្រទេសចិនទិញថាមពល និងទំនិញផ្សេងទៀតពីរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ អ្នកនាំពាក្យបាននិយាយថា ប្រទេសទាំងពីរត្រូវតែ “បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតា” ។

ក្នុងសន្និសីទសារព័ត៌មាននោះ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជំហររបស់ចិនចំពោះជម្លោះនៅអ៊ុយក្រែនមិនបានផ្លាស់ប្តូរទេ ហើយចិនបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែន ។
ចំណែកក្នុងសម័យប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន លោក Zhang Jun បាននិយាយថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចដោះស្រាយតាមរយៈការសន្ទនា និងការចរចាដោយផ្ទាល់ ។

កាលពីដើមឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង បានចេញសេចក្តីប្រកាសរួមមួយ ដោយអំពាវនាវឲ្យបញ្ឈប់ការពង្រីកអង្គការណាតូ ដែលទីក្រុងមូស្គូបានប្រឆាំង និងបានព្យាយាមកាត់បន្ថយតាមរយៈការទទួលបានការធានាសន្តិសុខពីប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដែលជាហេតុធ្វើឲ្យក្រុងកៀវ និងបណ្តាប្រទេសលោកខាងលិចថ្កោលទោសរុស្ស៊ីចំពោះការប្រព្រឹត្តទង្វើដែលមិនបង្កហេតុ ហើយក៏មានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូក្នុងការសងសឹកដោយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Farsnews
ចុចអាន ៖ ប្រទេសតែមួយគត់រងការប្រល័យពីការទម្លាក់ គ្រាប់បែកបរមាណូ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ