សុខភាព
អ្នកមានជំងឺតម្រងនោម ប្រឈមហានិភ័យស្លាប់ដោយសារកូវីដ ខ្លាំងជាងមនុស្សអាយុលើស៨០ឆ្នាំ
ម្នាក់ក្នុងចំណោមមនុស្ស៣០នាក់ដែលមានជំងឺតម្រងនោមបានស្លាប់ដោយសារវីរុសកូរ៉ូណាដែលជាហេតុជំរុញឲ្យមានការអំពាវនាវជាបន្ទាន់ថា ពួកគេគួរតែត្រូវបានផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង។

យោងតាមអង្គការ Kidney Care UK បានឲ្យដឹងថា គិតត្រឹមពេលនេះ អ្នកមានបញ្ហាតម្រងនោមចំនួន៦៦២នាក់ក្នុងចំណោម២០,០០០នាក់បានស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណា។
មនុស្ស៥៦៤នាក់ផ្សេងទៀតដែលទទួលការវះកាត់ប្តូរក្រលៀនក៏បានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ១៩ផងដែរ។

លោកវេជ្ជបណ្ឌិត Graham Lipkin ប្រធានសមាគម Renal បាននិយាយថា “មានមនុស្សចំនួន៥៦,០០០នាក់នៅក្នុងចក្រភពអង់គ្លេសដែលមានទាំងជំងឺតម្រងនោមនិងប្តូក្រលៀន។
លោកនិយាយថា “ពួកគេត្រូវបានវាយប្រហារធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។ យើងចាំបាច់ត្រូវការពារពួកគេឥឡូវនេះ យើងមានវ៉ាក់សាំងហើយ។ ពាក់កណ្តាលនៃអ្នកដែលមានជំងឺតម្រង់នោមគឺមានអាយុ៤០ឆ្នាំឬក្រោមនេះហើយភាគច្រើនជាគ្រួសារវ័យក្មេង”។

លោកបន្តថា “វាជាការពិតដែលថា បុរសឬស្ត្រីអាយុក្រោម៤០ឆ្នាំដែលមានបញ្ហាតម្រងនោមទំនងជាស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងបុរសដែលមានអាយុ៨០ឆ្នាំរហូតដល់ទៅ៤ដងឯណោះ”។
ជំងឺកូវីដ១៩ត្រូវបានគេគិតថា បានបំផ្លាញតម្រងនោមដោយសារតែការកកឈាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចង់ដឹងទេ មកទល់ពេលនេះ វ៉ាក់សាំងកូវីដត្រូវគេកុម្ម៉ង់ទិញប៉ុន្មានហើយ?
ចុចអាន៖ ហ្សែន៥ប្រភេទនេះ បើអ្នកឆ្លងកូវីដហើយអាចប្រឈមហានិភ័យខ្ពស់នៃការស្លាប់ឬត្រូវសង្គ្រោះបន្ទាន់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន