Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron៖ ពិភពលោកមិនមែនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ តែជាមួយ Putin

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីយប់ថ្ងៃទី២ខែមីនា បានទទូចថា ពិភពលោកមិនស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៊ី ឬប្រជាជនរបស់រុស្ស៊ីទេ ប៉ុន្តែជាមួយលោក Vladimir Putin ប៉ុណ្ណោះ។

French President Emmanuel Macron tonight (pictured giving a television address) insisted that the world was ‘not at war with Russia or its people’, but only with Vladimir Putin
ប្រធានាធិបតីបារាំង លោក Emmanuel Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សុន្ទរកថា​ថ្នាក់​ជាតិ​កាល​ពីយប់​ថ្ងៃ​ពុធ ប្រមុខ​រដ្ឋ​រូបនេះបាន​ថ្លែងអំពី​ជម្លោះ​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Macron និយាយថា “មិនមានកងទ័ព ឬមូលដ្ឋានទ័ពណាតូនៅក្នុងអ៊ុយក្រែនទេ ហើយរុស្ស៊ីក៏មិនត្រូវបានវាយប្រហារដែរ ខណៈទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងឃោរឃៅ”។

Pictured: A blaze is seen at a Kharkiv University faculty building caused by a Russian missile strike just after 8.10am local time on March 2, 2022

ដោយហៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាជា “អ្នកលុកលុយ” នៅពេលឈរមុខទង់ជាតិប្រទេសបារាំង អ៊ុយក្រែន និងសហភាពអឺរ៉ុប, លោក Macron បាននិយាយថា “សង្រ្គាមនេះគឺជាផ្លែផ្កានៃស្មារតីសងសឹក ដែលកើតចេញពីប្រវត្តិសាស្រ្តច្រំដែលរបស់ អឺរ៉ុប។ កងកម្លាំងរុស្ស៊ីកំពុងឡោមព័ទ្ធទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ ថ្ងៃ​ទៅ​មុខ ​ប្រហែល​ជា​កាន់​តែ​ពិបាក​ទៅ​ទៀត។ ជនភៀសខ្លួនរាប់សែននាក់ កំពុងភៀសខ្លួនទៅកាន់ប្រទេសជិតខាង”។

លោក Macron បានជួបប្រជុំជាច្រើនលើកជាមួយលោក Putin រួមទាំងកិច្ចប្រជុំមួយនៅទីក្រុងមូស្គូផងដែរ មុនពេលរុស្ស៊ីវាយលុកអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

Mr Macron held multiple meetings with Mr Putin (pictured), including one in Moscow, before Russia invaded Ukraine last Thursday.

ដោយសំដៅទៅលើមេដឹកនាំអ៊ុយក្រែន លោក Macron បានលើកឡើងថា “ខ្ញុំបានប្រាប់ទៅកាន់លោកប្រធានាធិបតី Volodymyr Zelensky អំពីការគាំទ្រជាបងប្អូនរបស់ប្រទេសបារាំង”។

“នៅរសៀលថ្ងៃនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោស នៅក្នុងការបោះឆ្នោតដ៏លើសលប់ ចំពោះការវាយលុកនេះ។ ដូច្នេះ សហគមន៍អន្តរជាតិបានបង្ហាញពីការរួបរួមរបស់ខ្លួនហើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី វាយដណ្តើមបានទីក្រុងសំខាន់លើកដំបូង ចាប់តាំងពីលុកលុយអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម