Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិថៃមួយក្រុម ចុះឈ្មោះ ទៅប្រយុទ្ធនៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អតីតទាហានទ័ពអាកាសថៃ ប្រែក្លាយជាសកម្មជននយោបាយឈ្មោះ Chanaphong “Ball” Phongpai គឺជាម្នាក់ក្នុងចំណោមជនជាតិថៃ ដែលបានចុះឈ្មោះដើម្បីទៅប្រយុទ្ធនៅប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is 46TNLDSIJNK6PJZHRKFVU7JTHM-1024x683.jpg

Chanaphong អាយុ២៨ឆ្នាំបាននិយាយថា គាត់តូចចិត្តជំនួសប្រជាជនអ៊ុយក្រែន ជាពិសេសបន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហាររបស់រុស្ស៊ី លើជនស៊ីវិល។

Chanaphong បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា “ខ្ញុំបានចូលរួមក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្ញុំ និងការប្រឆាំងចំពោះការសង្កត់សង្កិន”។

This image has an empty alt attribute; its file name is 2022-03-03t064539z_1_lynxmpei22082_rtroptp_3_ukraine-crisis-thailand-volunteers-1024x577.jpg

គាត់និយាយថា “ប្រជាជនអ៊ុយក្រែនក៏កំពុងប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យដែរ ហើយឥឡូវនេះ ត្រូវបានលុកលុយដោយមហាអំណាច និង ជនផ្តាច់ការ ដូច្នេះខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានដើម្បីពួកគេ”។

Chanaphong និងមិត្តភក្តិប្រាំនាក់បានទៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងបាងកកកាលពីថ្ងៃពុធ ហើយបានជួបជាមួយបុគ្គលិកនៅទីនោះ បន្ទាប់ពីចុះឈ្មោះនៅលើគេហទំព័រប្រមូលព័ត៌មានអំពីការកែនទ័ព។

This image has an empty alt attribute; its file name is XUKOIVVNJBK75D32UUSZOKNKIY.jpg

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះនៅសប្តាហ៍នេះ ក្រុមអនឡាញជាភាសាថៃ បានប្រមូលឈ្មោះមនុស្សបានជាង២ ០០០នាក់ ដែលចាប់អារម្មណ៍ទៅប្រទេសអ៊ុយក្រែនដោយស្ម័គ្រចិត្តដើម្បីប្រយុទ្ធ។

យ៉ាងណាក្តី ស្ថានទូតអ៊ុយក្រែននៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានលម្អិតពី រ៉យទ័រ ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ធ្លាយព័ត៌មាន៖ រុស្ស៊ី ត្រូវរង់ចាំដល់ចប់អូឡាំពិក ទើបវាយលុកអ៊ុយក្រែន ព្រោះខ្លាច ចិន ខឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម