ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកនឹងចាក់វ៉ាក់សាំងមន្ត្រីជាន់ខ្ពស់សេតវិមានមុនសាធារណជន
សហរដ្ឋអាមេរិកបាននិយាយថា មន្រ្តីជាន់ខ្ពស់នៃសេតវិមានគ្រោងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩មួយចំនួនដំបូងគេនៅក្នុងសហរដ្ឋអាមេរិក។

ការចាក់វ៉ាក់សាំងទាំងនោះដែលអាចចាប់ផ្តើមឆាប់ៗក្នុងសប្តាហ៍នេះ នឹងកើតឡើងខណៈពេលដែលវ៉ាក់សាំងមានបរិមាណផ្គត់ផ្គង់គ្រប់គ្រាន់ហើយចាក់ឲ្យបុគ្គលិកថែទាំសុខភាពដែលមានហានិភ័យខ្ពស់ជាមុនសិន។
កាសែត New York Times បានរាយការណ៍អំពីព័ត៌មាននៃការចាក់វ៉ាក់សាំងនៅសេតវិមាននេះមុនគេ។

ផ្នែកផ្សេងទៀតនៃរដ្ឋបាលរបស់លោក Trump នឹងត្រូវចាក់វ៉ាក់សាំងនៅប៉ុន្មានថ្ងៃខាងមុខ។
មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា អ្នកផ្តល់សេវាថែទាំសុខភាពនៅវិទ្យាស្ថានសុខភាពជាតិក៏នឹងចាប់ផ្តើមទទួលថ្នាំបង្ការនៅពេលខាងមុខនេះផងដែរ។ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាក្នុងផ្នែកសង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលគ្លីនិក NIH នឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលថ្នាំបង្ការមុនគេ។

មន្ត្រីកំពូលៗផ្សេងទៀតដូចជាវេជ្ជបណ្ឌិត Anthony Fauci គឺស្ថិតក្នុងបញ្ជីដែលត្រូវចាក់វ៉ាក់សាំងបន្ទាប់ពីបុគ្គលិកទាំងនោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន