ព័ត៌មានអន្ដរជាតិ
លោក Zelenskyy សុំចរចាដោយផ្ទាល់ជាមួយលោក Putin តែបោះសម្តីចំអក យ៉ាងឡូយ!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែមីនា បានអំពាវនាវឲ្យមានការចរចាដោយផ្ទាល់ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីឲ្យជម្លោះរវាងប្រទេសរបស់ពួកគេបញ្ចប់។

ទោះជាយ៉ាងណាក៏ដោយ លោក Zelenskyy បានប្រើសម្តីចំអកឡកឡាយ ខណៈពេលដាក់សំណើរ ដោយនិយាយថា “គាត់មិនខាំទេ”។
ជាក់ស្តែងដោយសំដៅទៅកិច្ចប្រជុំថ្ងៃទី៧ខែកុម្ភៈរបស់លោក Putin ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ដែលមេដឹកនាំទាំង២ត្រូវបានគេមើលឃើញថាអង្គុយនៅឆ្ងាយពីគ្នា, លោក Zelenskyy បានលើកឡើងថា “អង្គុយជាមួយខ្ញុំដើម្បីចរចា មិនមែនគម្លាត៣០ម៉ែត្រទេ”។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំមិនខាំទេ។ តើអ្នកខ្លាចអ្វី?”។ នេះបើយោងតាមរបាយការណ៍របស់ AP។

លោក Zelenskyy និយាយថា រាល់ការពិភាក្សារវាងលោក និងលោក Putin គឺ “សំខាន់ជាងការបាញ់ប្រហារ។ វាគឺជាវិធីតែមួយគត់ដើម្បីបញ្ឈប់សង្គ្រាម”។
សេចក្តីថ្លែងការណ៍របស់លោក Zelenskyy កើតឡើងចំពេលដែលគណៈប្រតិភូអ៊ុយក្រែន ក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីរុស្ស៊ី បានអំពាវនាវឲ្យមានបទឈប់បាញ់ និងច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសពលរដ្ឋ ខណៈការវាយលុករបស់យោធាក្រុងមូស្គូ នៅក្នុងអតីតអ្នកជិតខាងសូវៀតបានឈានចូលដល់សប្តាហ៍ទីពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ ទាហានរុស្ស៊ី កំពុងឆ្ពោះទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ