Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន

បានផុស

នៅ

វិនិយោគិនរុស្សីម្នាក់ បានប្រកាសផ្តល់ប្រាក់ចំនួន ១លានដុល្លារអាមេរិកឲ្យអ្នកណាដែលចាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន ហើយស្នើឲ្យមន្ត្រីយោធារុស្ស៊ី ចាប់ខ្លួនលោក Putin ជាឧក្រិដ្ឋជនសង្គ្រាម។

This image has an empty alt attribute; its file name is Dead-1024x614.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alex Konanykhin វិនិយោគិនគ្រីបតូ និងជាពាណិជ្ជករដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានបង្ហោះ Facebook កាលពីថ្ងៃពុធទី០២ខែមីនាថា “ខ្ញុំសន្យាផ្តល់ប្រាក់ចំនួន ១ដុល្លារអាមេរិក ដល់មន្ត្រីរូបណា ដែលគោរពតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេ ហើយចាប់ខ្លួនលោក Putin ជាឧក្រិដ្ឋជនសង្គ្រាម ក្រោមច្បាប់រុស្ស៊ី និងច្បាប់អន្តរជាតិ”។

លោក Konanykhin អះអាងថា លោក Putin បានបំពានរដ្ឋធម្មនុញ្ញរុស្ស៊ី ដោយលុបបំបាត់ការបោះឆ្នោតដោយសេរី និង សម្លាប់គូប្រជែងរបស់គាត់។

This image has an empty alt attribute; its file name is alex-konanykhin-russian-time-magazine-albina-mingaleeva-photo.jpg
លោក Alex Konanykhin

លោក Konanykhin និយាយថា “ក្នុងនាមជាជនជាតិរុស្សី និងជាពលរដ្ឋរុស្ស៊ី ខ្ញុំយល់ឃើញថា វាជាកាតព្វកិច្ចរបស់ខ្ញុំ ដើម្បីជួយស្តារកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ខ្ញុំនឹងបន្តជំនួយរបស់ខ្ញុំដល់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយលុករបស់លោក Putin”។

លោក Konanykhin បានប្រាប់ Insider ថា គាត់បានដាក់ប្រាក់រង្វាន់ដែលយកមកពីមូលនិធិផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបង្ហាញថាការវាយលុករបស់យោធាលើអ៊ុយក្រែន មិនត្រូវបានធ្វើឡើងក្នុងនាមគាត់ទេ។

This image has an empty alt attribute; its file name is 000_324B4L3-1024x640-1.jpg
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

គួរបញ្ជាក់ថា លោក Konanykhin មានទ្រព្យសម្បត្តិ៣០០លានដុល្លារ ត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ប៉ុន្តែបានប្រឈមនឹងហានិភ័យនៃការនិរទេស នៅពេលដែលឋានៈរបស់គាត់ត្រូវបានដកហូតវិញនៅ ៤ឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ឋានៈ​សិទ្ធិ​ជ្រក​កោន​របស់​គាត់​ត្រូវ​បាន​គេផ្តល់ឲ្យ​វិញ​ក្នុង​ឆ្នាំ២០០៧៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ រោងចក្រ នុយក្លេអ៊ែរ ធំជាងគេនៅ អឺរ៉ុប រងការវាយប្រហារហើយ ពេលនេះកំពុងឆាបឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម