Connect with us

ព័ត៌មានអន្ដរជាតិ

អ្វី​​ជា​​គោល​​ដៅ​​ដែល​ លោក​ ពូទីន​ ប្រាប់​​លោក Macron​ ថា​ រុស្ស៊ី​​នឹង​​ជោគជ័យ​​​​នៅ​​អ៊ុយក្រែន?

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាន​ប្រាប់ប្រធានាធិបតី​បារាំង Emmanuel Macron​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​នឹងសម្រេច​​គោល​ដៅ​ពី​ប្រតិបត្តិការ​​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​ ទោះ​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បាន​ចេញ​ផ្សាយ​ដោយ​វិមាន​ក្រឹមឡាំង​ បន្ទាប់​ពី​ប្រធានាធិបតី​បារាំង និង​រុស្ស៊ី​បាន​និយាយ​គ្នា​តាម​ទូរសព្ទ វិមាន​ក្រឹមឡាំង​បាន​​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោល​ដៅ​របស់​ខ្លួន​រាប់​ទាំង​​ការ​ធ្វើ​ឲ្យ​គ្មាន​យោធា និង​​អ៊ុយក្រែន​​មាន​អព្យាក្រឹតភាព។

លោក ពូទីន និង​លោក Macron ពេល​ជួប​គ្នា​មុន​សង្គ្រាម​ផ្ទុះ​ឡើង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ការ​ប៉ុនប៉ង​ណា​មួយ​ដោយ​រដ្ឋាភិបាល​ក្រុង​កៀវ​​ក្នុង​ការពន្យារ​ពេល​​ការ​ចរចា​វាង​មន្ត្រី​រុស្ស៊ី និង​អ៊ុយក្រែន​នឹង​នាំឲ្យ​ទី​ក្រុងមូស្គូ​បន្ថែម​​ការ​ទាម​ទារ​​​ទៀត​ចូល​ទៅ​ក្នុង​បញ្ជី​ទាម​ទារ​ដែល​​ខ្លួន​បាន​បញ្ចេញ​រួច​ហើយ។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា ៖«លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាន​គូស​បញ្ជាក់​យ៉ាង​ពិស្តារ​ពី​វិធី​សាស្ត្រ និង​លក្ខន្តិកៈ​ជាមូលដ្ឋាន​នៅ​ក្នុង​បរិបទ​នៃ​ការ​ចរចា​ជាមួយ​ភាគី​អ៊ុយក្រែន។ វា​ត្រូវ​បាន​បញ្ជាក់​ថា ដំបូង​ឡើយ យើង​កំពុង​ពិភាក្សា​គ្នា​អំពីការ​ធ្វើ​ឲ្យ​​គ្មាន​យោធា​ និង​​អព្យាក្រឹតភាព​របស់​អ៊ុយក្រែន ដូច្នេះ​ការ​គំរាម​កំហែង​​លើ​សហព័ន្ធ​រុស្ស៊ី​នឹង​​មិន​ចេញ​ពី​ទឹក​ដី​ខ្លួន​ឡើយ»។

«វា​ត្រូវ​បាន​សង្កត់​ធ្ងន់​ថា ភារកិច្ច​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​នឹងត្រូវ​បាន​បំពេញ​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ​ហើយ​ការ​ប៉ុនប៉ង​ដើម្បី​​ពន្យារ​ពេល​វេលា​​​ អំពី​​ការ​ចរចា​នឹង​នាំ​ឲ្យ​បន្ថែម​​នូវ​ការទាម​ទារទៀត​លើ​រដ្ឋាភិបាល​ក្រុង​កៀវ​នៅ​ក្នុង​គោល​ជំហរ​ចរចា​របស់​ពួក​យើង»។ សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់។

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ប្រតិបត្តិការ​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​កំពុង​ដំណើរ​ការ​ស្រប​តាម​ផែន​ការ។ របាយការណ៍​ដែល​និយាយ​ថា កម្លាំង​រុស្ស៊ី​កំពុង​ទម្លាក់​គ្រាប់​បែក​លើ​ទី​ក្រុង​កៀវ​គឺ​ជា​ផ្នែក​នៃ​យុទ្ធនាការណ៍​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បញ្ជាក់​ថា កម្លាំង​រុស្ស៊ី​កំពុងធ្វើ​​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​ជន​ស៊ីវិល។

រុស្ស៊ី​បាន​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា​«ប្រតិបត្តិការ​ពិសេស​»​ដែល​ខ្លួន​និយាយ​ថា មិន​មាន​ផែន​ការ​ដើម្បី​​ដណ្តើម​​ទឹក​ដី​ទេ​ ប៉ុន្តែ​ដើម្បី​បំផ្លាញ​សមត្ថភាព​យោធា​របស់​ប្រទេស​ជិត​ខាង​ភាគ​ខាង​ត្បូង និង​គ្រប់​គ្រង​លើ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​អ្នក​ជាតិ​និយម​ដ៏​គ្រោះ​ថ្នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម