ព័ត៌មានអន្ដរជាតិ
ធ្លាយឯកសារសម្ងាត់ ៖ កងទ័ព រុស្សី រៀបផែនការប្រហារជីវិតជាសាធារណៈ បំបាក់ស្មារតី អ៊ុយក្រែន
កងទ័ពរបស់លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងរៀបចំផែនការប្រហារជីវិតជាសាធារណៈដើម្បីបំបាក់ស្មារតី និងទឹកចិត្តអ៊ុយក្រែន ខណៈដែលជម្លោះបង្ហូរឈាមរវាងប្រទេសទាំងពីរឈានចូលដល់សប្តាហ៍ទី ២ ។

ចាប់តាំងពីកងកម្លាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន បានលុកលុយប្រទេសកាលពីសប្តាហ៍មុន ទាហានរបស់ពួកគេបានទទួលនូវការស្លាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងការតស៊ូរបស់អ៊ុយក្រែន ។
ហើយបើតាមមន្ត្រីស៊ើបការណ៍អឺរ៉ុបមួយចំនួនបានឲ្យដឹងថា លោក ពូទីន អាចនឹងប្រែយុទ្ធសាស្ត្រទៅជាការប្រហារជីវិតដ៏អាក្រក់ក្នុងពេលឆាប់ៗនេះ ខណៈដែលលោកចង់គ្រប់គ្រងប្រទេសអ៊ុយក្រែន ។

ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា ព័ត៌មានថ្មីដ៏គួរឲ្យរន្ធត់នេះបានមកពីមន្ត្រីរុស្ស៊ីអនាមិកម្នាក់ ដែលបានឃើញឯកសារពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី ។
ទាក់ទងនឹងប្រតិកម្មទៅនឹងព័ត៌មាននេះ និពន្ធនាយកផ្នែកនយោបាយរបស់សារព័ត៌មាន Bloomberg លោក Kitty Donaldson ក៏បានបង្ហាញផងដែរថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការ “ការគ្រប់គ្រងហ្វូងមនុស្សដោយហិង្សា និងការគាបសង្កត់អ្នករៀបចំការតវ៉ា” នៅក្នុងយុទ្ធនាការរបស់ខ្លួន ។

បន្ទាប់ពីការបង្ហូរឈាមជិតមួយសប្តាហ៍មកលោក វ្ល៉ាឌីមៀ ពូទីន ទីបំផុតក៏បានទទួលស្គាល់ថាអំពីចំនួនទាហានរបស់លោកដែលបានស្លាប់នៅក្នុងការប៉ុនប៉ងដណ្តើមយកប្រទេសអ៊ុយក្រែន ។
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួនថា រហូតមកដល់ពេលនេះការបាត់បង់ជីវិតផ្នែកយោធា ចាប់តាំងពីការលុកលុយរបស់ទាហានរុស្ស៊ីលើអ៊ុយក្រែនមានចំនួន ៤៩៨ នាក់ និង ១,៥៩៧ នាក់បានរងរបួស ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដនៃពលរដ្ឋ និងទាហានដែលបានស្លាប់នៅក្នុងជម្លោះទាំងសងខាងទំនងជាមានច្រើនជាងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង