ព័ត៌មានអន្ដរជាតិ
សូម្បីសត្វតោ និងខ្លាក៏ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនទៅប៉ូឡូញ
អ្នកនាំពាក្យសួនម្នាក់បាននិយាយថា សត្វតោ និងខ្លាចំនួន៦ក្បាលដែលត្រូវបានគេជម្លៀសចេញពីកន្លែងជិតទីក្រុងកៀវ ប្រទេសអ៊ុយក្រែនបានទៅដល់សួនសត្វមួយក្នុងប្រទេសប៉ូឡូញហើយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ថិតក្នុងទីតាំងប្រឈមមុខដាក់គ្នានៃការវាយប្រហារពីរថ្ងៃនាជាយក្រុង និងប្រឈមមុខនឹងរថក្រោះរុស្ស៊ីដែលនឹងមកដល់។

ស្ត្រីអ្នកនាំពាក្យឈ្មោះ Malgorzata Chodyla បានឲ្យដឹងថា រថយន្តបានដឹកសត្វតោ ខ្លា ព្រមទាំងមានឆ្មាព្រៃ២ក្បាល និងឆ្កែព្រៃមួយក្បាលចម្ងាយជិត១០០០គីឡូម៉ែត្រដើម្បីទៅព្រំដែនប៉ូឡូញ ខណៈការធ្វើដំណើរត្រូវជៀសតំបន់ Zhytomyr ដែលកំពុងវាយប្រហារដោយកម្លាំងទ័ពរុស្ស៊ី។
អ្នកនាំពាក្យបន្តថា នៅយប់មួយរថយន្តដឹកបានឈប់សម្រាកទល់មុខនឹងរថក្រោះរបស់រុស្ស៊ី។ អ្នកបើកបរដេកនៅក្រោមរថយន្ត ខណៈម្ចាស់ផ្ទះដែលឲ្យសម្រាកជាអ្នកផ្តល់ចំណីដល់សត្វ ពីព្រោះក្រុមដឹកនាំជញ្ជូនមិនដឹងពីរបៀបផ្តល់ចំណី។
នៅព្រំដែន សត្វទាំងអស់ត្រូវបានប្តូរចូលរថយន្តដឹករបស់ប្រទេសប៉ូឡូញ ហើយអ្នកបើកបរជនជាតិអ៊ុយក្រែនបានវិលត្រឡប់ទៅផ្ទះវិញ។ ឥឡូវនេះ សត្វទាំងអស់ត្រូវមើលថែនៅសួនសត្វ Poznan ។

ប្រធានសួនសត្វ អ្នកស្រី Ewa Zgrabczynska ដែលបានជួយសម្រួលក្នុងការជម្លៀសនេះបាននិយាយថា អ្នកស្រីបានទាក់ទងរួចហើយទៅអង្គការនៅប្រទេសលោកខាងលិចជាច្រើនដែលចង់បានសត្វទាំងនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ freshheadline

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់