Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់អ្នកក្រុង កៀវ ឲ្យឡើងមើលដំបូលផ្ទះ បើឃើញសញ្ញា X ត្រូវលុបចេញជាបន្ទាន់

បានផុស

នៅ

ប្រជាជនអ៊ុយក្រែន ត្រូវបានគេព្រមានជាមួយនឹងនិមិត្តសញ្ញាដ៏អាថ៌កំបាំង ដែលលេចឡើងនៅជុំវិញរដ្ឋធានី កៀវ ហើយសញ្ញានោះ ត្រូវបានគេជឿថា ជាសញ្ញាសម្គាល់នៅលើអគារ សម្រាប់ការវាយប្រហារពីអាកាស។

This image has an empty alt attribute; its file name is 0_symbolsJPG.jpg

អ្នកក្រុង កៀវ ត្រូវបានជំរុញឲ្យឃ្លាំមើលជាប់ជានិច្ច សម្រាប់សញ្ញាសម្គាល់ដែលត្រូវបានគេចោទថា ប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី និងអ្នកបះបោរគាំទ្រវិមានក្រឹមឡាំង។

យោងតាមប្រភពនៅក្នុងទីក្រុង កៀវ បានឲ្យដឹងថា និមិត្តសញ្ញា X ពណ៌ក្រហមដ៏គ្រោះថ្នាក់នៅលើដំបូលអគារផ្ទះល្វែង គឺត្រូវបានគេប្រើប្រាស់ដើម្បីជួយដល់ទាហានរបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការវាយប្រហារ។

This image has an empty alt attribute; its file name is 2_symbols-2JPG.jpg

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក្នុងទីក្រុង កៀវ បានចេញការព្រមានខ្លាំងៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ រដ្ឋាភិបាល​និយាយ​ថា “​អ្នក​រស់នៅ​អគារ​ខ្ពស់​ៗ​ជាប់ដំបូល សូមទៅ​ពិនិត្យ​ដំបូល​ជា​បន្ទាន់​ដើម្បី​រក​សញ្ញាទាំងនេះ​”។ ការព្រមានមួយទៀតគឺថា “ស្លាកនៅលើឈើអាចត្រូវបានលាបពណ៌ ឬបិទដោយក្រដាសចាំងៗ”។

កាសែត The Sun រាយការណ៍ថា ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យលុបស្លាកសញ្ញាទាំងនោះ ឬបិទបាំងពួកវាជាមួយរបស់នានា ដូចជាភក់ជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ស្រីៗនាំគ្នាស្រាតធ្វើបាតុកម្មនៅស្ថានទូតរុស្ស៊ី ប្រឆាំងការវាយលុក អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម