ព័ត៌មានអន្ដរជាតិ
ពិភពលោកបារម្ភខ្លាំង បើរោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុបផ្ទុះម្ដងទៀត នឹងធំជាងរោងចក្រ Chernobyl ១០ ដង
បន្ទាប់ពីមានព័ត៌មានបានរាយការណ៍ថា រោងចក្រនុយក្លេអ៊ែរ Zaporizhia នៅអ៊ុយក្រែន ដែលជារោងចក្រដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានដុតនិងវាយលុកពីកងទ័ពរុស្ស៊ី។ ប៉ុន្តែ ភ្លើងដែលឆាបឆេះអាចគ្រប់គ្រងបាន ដោយគ្មានការលេចធ្លាយវិទ្យុសកម្មណាមួយឡើយ។


ទន្ទឹមនោះ ហេតុការណ៍ដ៏រន្ធត់នេះ ធ្វើឲ្យមនុស្សជាច្រើនគិតដល់កាលពី៣៦ឆ្នាំមុន នៃវិបត្តិដ៏ខ្លាំងក្លា ពីរោងចក្រ នុយក្លេអ៊ែរ Chernobyl ដោយសារតែលោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានបង្ហោះសារថា “ កងទ័ពរុស្ស៊ីបានបាញ់ចេញពីគ្រប់ទិសទី ដើម្បីវាយប្រហារ។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប បើវាផ្ទុះ វានឹងធំជាង Chornobyl ១០ ដង ។ ដូច្នេះរុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ហើយឲ្យអ្នកពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍ ” ។

ដូច្នេះនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian ឆេះ ពីការវាយឆ្មក់របស់យោធារុស្ស៊ី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា ផលប៉ះពាល់អាចនឹងធំ ប្រសិនបើរោងចក្រនុយក្លេអ៊ែរផ្ទុះ នោះវាប៉ះពាល់ដល់ទៅ ១០ ដង ច្រើនជាងករណី Chernobyl ដែលមានន័យថា មនុស្សរាប់សិបលាននាក់ អាចប្រឈមនឹងហានិភ័យនៃការចម្លងរោគមហារីក ហើយអាចមានមនុស្សស្លាប់រាប់ម៉ឺននាក់ មិនធ្លាប់មានលើពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុចសំខាន់ ៥ ត្រូវការពារខ្លួន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ កើតឡើងពិតមែន
ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ