Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky រិះគន់ ណាតូ ថា “ប្រជាជនអ៊ុយក្រែន ស្លាប់ដោយសាតែអង្គការនេះ”

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់អង្គការណាតូ ចំពោះការបដិសេធរបស់ខ្លួន ក្នុងការអនុវត្ត តំបន់គ្មានការហោះហើរលើប្រទេស ហើយនិយាយថា “មនុស្សទាំងអស់ដែលស្លាប់​ចាប់ពីថ្ងៃនេះ​ទៅ ​គឺ​ស្លាប់ដោយសារតែអ្នក ដោយសារតែការចុះខ្សោយរបស់អ្នក ដោយសារ​តែ​ការ​ខ្វះ​ការ​រួបរួមរបស់អ្នក ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីទាំងអស់ដែល​សម្ព័ន្ធភាព​អាចធ្វើបាននៅថ្ងៃនេះ គឺឆ្លងកាត់ប្រព័ន្ធលទ្ធកម្មរបស់ខ្លួន ៥០ តោន​នៃប្រេង​ម៉ាស៊ូត​សម្រាប់អ៊ុយក្រែន។ ប្រហែលជាដូច្នេះ​ យើងអាចដុតអនុស្សរណៈ Budapest ។ នេះគឺ​ជា​ការសំដៅទៅលើការធានាសន្តិសុខឆ្នាំ ១៩៩៤ ដែលបានផ្តល់​ឲ្យ​អ៊ុយក្រែន​ ជាថ្នូរនឹងការ​ដក​អាវុធ​នុយក្លេអ៊ែរ​សម័យសូវៀត​របស់​ខ្លួន។

លោកបានបន្ថែមថា “យើងជឿថា រដ្ឋសមាជិកណាតូ​បានបង្កើតខ្លួនឯងនូវរឿងនិទានមួយថា ការ​បិទ​ដែនអាកាស​ក្នុង​ប្រទេសអ៊ុយក្រែន នឹងបង្ក​ឲ្យ​មាន​ការ​ឈ្លានពាន​ដោយ​ផ្ទាល់ ​ពី​រុស្ស៊ី​ប្រឆាំង​នឹង​អង្គការ​ណាតូ។ វា​ជា​ការ​ធ្វើ​ពុត​ត្បុត​ដោយ​ខ្លួន​ឯង​ចំពោះ​អ្នក​ដែល​ខ្សោយ និង​ខ្វះ​ទំនុក​ចិត្ត។ ទោះ​ជា​ពួក​គេ​អាច​មាន​អាវុធ​ខ្លាំង​ជាង​យើង​ក៏​ដោយ”។ លោក​បាន​និយាយទៀត​ថា សម្ពន្ធភាព​បាន​ផ្ដល់​ភ្លើង​ខៀវ​ ដល់​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង និង​ភូមិ​នានា​របស់​អ៊ុយក្រែន។

លោកប្រធានាធិបតី ក៏បានបន្ថែមចុងក្រោយថា “អ្នកអាចបិទដែនអាកាសបាន។ ខ្ញុំមិនដឹងថា តើអ្នកណាអាចការពារបាន ឬថាតើអ្នកពិតជាមានសមត្ថភាពការពារសមាជិកណាតូទេ ។ អ្នកនឹងមិនអាចបង់ឲ្យពួកយើងជាមួយនឹងប្រេងមួយលីត្រ សម្រាប់លីត្រនៃឈាមរបស់យើង ស្រក់សម្រាប់អឺរ៉ុបរួមរបស់យើង និងសេរីភាពរួមគ្នាបានទេ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖SKY

ចុចអាន៖រំឭកគ្រោះមហន្តរាយ ផ្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl របស់ អ៊ុយក្រែន ធ្លាប់សម្លាប់មនុស្សរាប់លាននាក់

ចុចអាន៖អាមេរិក ថា រុស្ស៊ី​ នឹង​ពង្រាយ​ទាហាន​ស៊ីឈ្នួល​រហូតដល់ ១ ពាន់នាក់ទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥១ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម