ព័ត៌មានអន្ដរជាតិ
Putin ក្លែងក្លាយដេកភ័យ ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន
បុរសដែលមានមុខមាត់ស្រដៀងលោក VLADMIR Putin បានឲ្យដឹងថា គាត់កំពុងភ័យខ្លាចចំពោះសុវត្ថិភាពរបស់ខ្លួន ស្របពេលរុស្ស៊ី នៅតែបន្តការវាយលុកប្រទេស អ៊ុយក្រែន។

លោក Slawek Sobola ជឿជាក់ថា ប្រជាជនអ៊ុយក្រែន និងក្រុមបាតុករប្រឆាំងសង្រ្គាមនៅស្រុកកំណើតរបស់គាត់ អាចយល់ពីចិត្តគាត់។
បុរសមុខស្រដៀង Putin អាយុ៥៣ឆ្នាំមកពីទីក្រុង Wroclaw ប្រទេសប៉ូឡូញរូបនេះ បាននិយាយថា គាត់មានអារម្មណ៍តានតឹង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី ប្រកាសចាប់ផ្តើមប្រតិបត្តិការយោធាពិសេស កាលពីសប្តាហ៍មុនមក។

ហើយឥឡូវនេះ គាត់បារម្ភថាអ្នកស្រុក និងជនភៀសខ្លួន អាចកំណត់គាត់ជាគោលដៅ។
គាត់បានប្រាប់កាសែត Daily Star ថា “មុនសង្រ្គាម ខ្ញុំមិនខ្លាចសុវត្ថិភាពរបស់ខ្ញុំនៅតាមដងផ្លូវទេ ប៉ុន្តែឥឡូវនេះ នៅពេលសង្រ្គាមផ្ទុះ នៅពេលដែល Putin វាយប្រហារអ៊ុយក្រែន ខ្ញុំមានការភ័យខ្លាចបន្តិច ព្រោះនៅក្នុងទីក្រុង Wroclaw មានមនុស្សច្រើនណាស់ មកពីអ៊ុយក្រែន ដែលធ្វើការ និងរស់នៅទីនេះ។ ខ្ញុំខ្លាចថា អ្នកទាំងនោះអាចខឹង ឬទប់អារម្មណ៍មិនជាប់ នៅពេលពួកគេឃើញខ្ញុំ”។

លោក Slawek បាននិយាយថា គាត់បានធ្វើការក្នុងនាមជាមនុស្សមានមុខមាត់ស្រដៀងលោក Putin អស់រយៈពេលប្រាំបីឆ្នាំមកហើយ ហើយថា ការងារមិនធម្មតារបស់គាត់បានធ្វើឲ្យគាត់ មើលឃើញពិភពលោក។
ជនជាតិប៉ូឡូញរូបនេះ បានបើកក្រុមហ៊ុនដឹកជញ្ជូនមួយ ហើយគាត់រកបានប្រាក់យ៉ាងច្រើនដោយសារតែរូបរាងដូចបុរសល្បីបំផុតម្នាក់ក្នុងពិភពលោក៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun
ចុចអាន៖ លោក Zelenskyy សុំចរចាដោយផ្ទាល់ជាមួយលោក Putin តែបោះសម្តីចំអក យ៉ាងឡូយ!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ