ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសបទឈប់បាញ់នៅ អ៊ុយក្រែន ចាប់ពីម៉ោង ១០ ថ្ងៃនេះ
ប្រទេស រុស្ស៊ី បានប្រកាសបទឈប់បាញ់នៅក្នុងប្រទេស អ៊ុយក្រែន ចាប់ពីម៉ោង ១០ ថ្ងៃនេះ ដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិលភៀសខ្លួន ចេញពីទីក្រុង។
ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍នេះថា “ថ្ងៃនេះ នៅថ្ងៃទី០៥ ខែមីនា វេលាម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ភាគីរុស្ស៊ីបានប្រកាសបទឈប់បាញ់ និងបើកច្រករបៀងសម្រាប់ចេញចូលរបស់ជនស៊ីវិលរវាងតំបន់ Mariupol និង Volnovakha”។ ក្រសួងបានបន្ថែមថា ច្រករបៀង និងផ្លូវចេញចូលមួយនេះត្រូវបានព្រមព្រៀងជាមួយភាគីអ៊ុយក្រែន ដើម្បីជម្លៀសប្រជាជន។
ដោយឡែក ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បានឱ្យដឹងថា មនុស្សប្រហែល ២សែននាក់កំពុងព្យាយាមជម្លៀសចេញពីតំបន់ Mariupol ខណៈមនុស្ស ២ម៉ឺននាក់ផ្សេងទៀត កំពុងចង់បានចាកចេញពី ទីក្រុង Volnovakha ក្នុងតំបន់ Donetsk។
អាជ្ញាធបានបន្ថែមថា បទឈប់បាញ់នៅតំបន់ Mariupol នឹងអនុវត្តចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ៥:០០ ល្ងាច ម៉ោងនៅទីក្រុងម៉ូស្គូ។ ចំណែកការជម្លៀសប្រជាជនស៊ីវិលនឹងត្រូវចាប់ផ្តើមនៅម៉ោង ១២:០០ យប់ ម៉ោងនៅទីក្រុងម៉ូស្គូ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ថា រុស្ស៊ី នឹងពង្រាយទាហានស៊ីឈ្នួលរហូតដល់ ១ ពាន់នាក់ទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់