ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ទាហានរុស្ស៊ី កំពុងចាប់រំលោភស្រីៗ ក្នុងទីក្រុងដែលពួកគេកាន់កាប់
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ី កំពុងចាប់រំលោភស្ត្រី ខណៈដែលពួកគេបើកការវាយលុកពាសពេញប្រទេសអ៊ុយក្រែន។

លោក Dmytro Kuleba បានចោទប្រកាន់កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ថាបានធ្វើការវាយប្រហារផ្លូវភេទ នៅពេលពួកគេលុកលុយទីក្រុងនានា។
លោកនិយាយថា មានករណីជាច្រើន ដែលស្ត្រីត្រូវបានគេកំណត់គោលដៅ។

ថ្លែងទៅកាន់វិទ្យាស្ថានកិច្ចការបរទេស Chatham House តាមរយៈវីដេអូ លោកបាននិយាយថា “នៅពេលដែលគ្រាប់បែកធ្លាក់លើទីក្រុងរបស់អ្នក នៅពេលដែលទាហានរំលោភស្ត្រីនៅក្នុងទីក្រុងដែលពួកគេកាន់កាប់ នៅពេលដែលទាហានរុស្ស៊ីរំលោភស្ត្រីនៅក្នុងទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ពិតណាស់ វាពិបាកក្នុងការនិយាយអំពីប្រសិទ្ធភាពនៃច្បាប់អន្តរជាតិណាស់”។
ប៉ុន្តែនេះគឺជារឿងតែមួយគត់ដែលមានសម្រាប់យើង ដើម្បីធ្វើឲ្យប្រាកដថា នៅទីបញ្ចប់ អ្នកទាំងឡាយណាដែលធ្វើសង្រ្គាម នឹងត្រូវនាំមកកាត់ទោស ហើយសហព័ន្ធរុស្ស៊ីគឺជាប្រទេសមួយ បានប្រព្រឹត្តអំពើលុកលុយ ដែលនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ លោក ពូទីន ជួបនារីបម្រើការលើយន្តហោះ២០នាក់ ខណៈសង្គ្រាមកំពុងផ្ទុះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ