Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ជំរុញឲ្យប្រជាជននៅតំបន់ផ្តាច់ខ្លួន ចេញប្រយុទ្ធ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងទៅកាន់ប្រជាជននៃតំបន់ផ្តាច់ខ្លួននៅ Donbas ក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ទី០៥ខែមីនា ដែលបានបង្ហោះលើ Facebook។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន Donbas តស៊ូ​ដើម្បី​សិទ្ធិ និង​សេរីភាព​របស់​ពួកគេ ហើយ​ជំរុញ​ពួកគេ​ឲ្យ​ការពារ​ខ្លួន​ពី​រុស្ស៊ី។

This image has an empty alt attribute; its file name is volodymyr-zelensky-0304221-1024x691.webp

លោកនិយាយថា “ចំពោះអ្នកគ្រប់គ្នាដែលស្តាប់យើង ដែលការចងចាំរបស់ពួកគេមិនត្រូវបានលុបបំបាត់ដោយការឃោសនា ភ្នែករបស់ពួកគេមិនត្រូវបានបិទដោយការភ័យខ្លាច ចិត្តរបស់ពួកគេមិនត្រូវបានខូចដោយការមើលងាយ ចូរប្រយុទ្ធ!។ តស៊ូដើម្បីសិទ្ធិរបស់អ្នក! ដើម្បីសេរីភាពរបស់អ្នក ដើម្បីអ៊ុយក្រែន! រួមគ្នាជាមួយ Kherson រួមជាមួយ Berdyansk រួមជាមួយ កៀវ និងទីក្រុងផ្សេងទៀតទាំងអស់នៃប្រទេសអ៊ុយក្រែន ដែលមានតម្លៃជីវិតនិងមិនខ្លាចអ្វីទាំងអស់”។

និយាយអំពីការសង្ស័យរបស់អ្នកនៅ Donbas អំពីអ៊ុយក្រែន លោកបានលើកឡើងថា “ខ្ញុំដឹងថា មនុស្សជាច្រើនជឿថាអ៊ុយក្រែនស្អប់អ្នក។ សង្ស័យថានឹងវាយប្រហារអ្នក។ សង្ស័យថានឹងបំផ្លាញអ្នក។ អ្នកកុហកនៅលើទូរទស្សន៍រុស្ស៊ី បាននិយាយអំពីរឿងនេះជារៀងរាល់ថ្ងៃ។ វាជាការងាររបស់ពួកគេក្នុងការកុហកអ្នកជារៀងរាល់ថ្ងៃ។ ប៉ុន្តែនេះមិនគួរកំណត់ជោគវាសនារបស់អ្នកទេ”។

This image has an empty alt attribute; its file name is 000_32436CN.jpg

ប៉ុន្មានថ្ងៃមុនការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ មេដឹកនាំនៃតំបន់ដែលគាំទ្រទីក្រុងមូស្គូ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែនគឺ លោក Denis Pushilin បានបញ្ជាឲ្យមានការកែនទ័ព ដោយអះអាងថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកតំបន់នេះ។

រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុង កៀវ អះអាងថា តំបន់គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនទាំងពីរនៅ Donbas ភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជាសាធារណៈរដ្ឋប្រជាមានិត Luhansk (LPR) និងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) គឺស្ថិតនៅក្នុងឥទ្ធិពលរបស់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ មេទ័ពរុស្ស៊ី ២នាក់ទៀត ត្រូវអ៊ុយក្រែន បាញ់សម្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១៦ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម