ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានខ្លាំងៗ កុំឲ្យជនជាតិថៃ ទៅប្រយុទ្ធនៅអ៊ុយក្រែន ឲ្យសោះ
កាលពីថ្ងៃសៅរ៍ទី០៥ខែមីនា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានបង្ហោះលើ Facebook ដោយជំរុញប្រជាជនថៃ កុំឲ្យទៅចូលរួមក្នុងយោធាអ៊ុយក្រែនឲ្យសោះ។
ស្ថានទូតបានអះអាងថា នៅក្រោមច្បាប់អន្តរជាតិ “ទាហានស៊ីឈ្នួល” ដែលចូលរួមជាមួយកងកម្លាំងអ៊ុយក្រែន គឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកប្រយុទ្ធ និងមិនមានឋានៈជាអ្នកទោសសង្គ្រាមទេ។ សេណារីយ៉ូល្អបំផុតសម្រាប់ពួកគេ គឺការឃុំខ្លួន និងការកាត់ទោស។
គួរបញ្ជាក់ថា ជនជាតិថៃដែលមានបទពិសោធន៍ខាងយោធា បានចុះឈ្មោះទៅប្រយុទ្ធរួមជាមួយកងកម្លាំងអ៊ុយក្រែន ថ្វីបើគេមិនដឹងច្បាស់ថាមានចំនួនប៉ុន្មានក៏ដោយ។ ពួកគេមួយចំនួន លើកឡើងពីស្មារតី ក្រោកឈរឡើងការពារប្រទេសតូច ប្រឆាំងនឹងប្រទេសធំដែលវាយលុក។
អ្នកខ្លះនិយាយថា “ខ្ញុំស្អប់ណាស់ ពេលឃើញអ្នកខ្លាំងបៀតបៀនអ្នកខ្សោយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីឈប់ធ្វើជាអនុរក្សស្ម័គ្រចិត្ត ហើយជិះយន្តហោះទៅអ៊ុយក្រែន ប្រសិនបើខ្ញុំត្រូវបានគេជ្រើសរើសឲ្យចូលរួមក្នុងការប្រយុទ្ធ”។
ព័ត៌មាននេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះការអំពាវនាវដល់ជនបរទេស ឲ្យមកអ៊ុយក្រែនដើម្បីជួយកងកម្លាំងរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការវាយលុកយោធារបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អាមេរិក កំពុងធ្វើការជាមួយ ប៉ូឡូញ ដើម្បីបញ្ជូនយន្តហោះចម្បាំងទៅ អ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ