ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សាលោក ពូទីន ប្រាប់វិធីសាស្រ្តតែម្យ៉ាងគត់ ដែលអាចបញ្ឈប់សង្គ្រាមនៅ អ៊ុយក្រែន បាន
អតីតទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញ “វិធីសាស្រ្តតែមួយគត់” ដែលអាចបញ្ឈប់សង្រ្គាមរបស់គាត់ លើអ៊ុយក្រែន។

លោក Andrei Illarionov ដែលធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ពូទីន នៅចន្លោះឆ្នាំ ២០០០ ដល់ ២០០៥ ជឿជាក់ថា ដើម្បីបញ្ឈប់លោក ពូទីន បានគឺមានតែតាមរយៈ “ការតស៊ូ” ប៉ុណ្ណោះ។
ផ្ទុយពីអ្វីដែលអ្នកជំនាញផ្សេងទៀតបាននិយាយ អតីតបុគ្គលិករបស់លោក ពូទីន រូបនេះអះអាងថា លោកប្រធានាធិបតីមិនបានវង្វេងស្មារតីទេ ហើយមានផែនការ វាយប្រហារលើប្រទេសជិតខាង។

អតីតអ្នកនយោបាយរូបនេះបានពន្យល់ទៀតថា “គាត់ដឹងពីអ្វីដែលលោក ពូទីន ចង់បាន ហើយកំពុងព្យាយាមអនុវត្តគោលនយោបាយដើម្បីសម្រេចគោលដៅរបស់គាត់”។
រឿងតែមួយគត់ដែលពិតជាអាចបញ្ឈប់លោកពូទីននៅអ៊ុយក្រែន និងនៅអឺរ៉ុបបាន គឺជាការតស៊ូ។ ការតស៊ូដូចដែលយោធាអ៊ុយក្រែនធ្វើ ដូចដែលប្រជាជនអ៊ុយក្រែនទាំងអស់ ទប់ទល់នឹងការវាយលុកទាំងនេះ។

ស្របពេលជាមួយគ្នានោះ លោក Illarionov បានហៅលោកពូទីនថា ជាមនុស្សខ្លាំងក្លា គិតគូរជាក់លាក់ និងតស៊ូ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំពិភពលោកផ្សេងទៀត បានចាប់ផ្តើមចោទសួរពីស្ថានភាពផ្លូវចិត្តរបស់លោកពូទីន ខណៈដែលពួកគេចាត់ទុកសកម្មភាពរបស់គាត់ ក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនថា “ជារឿងខុសឆ្គង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី ព្រមានខ្លាំងៗ កុំឲ្យជនជាតិថៃ ទៅប្រយុទ្ធនៅអ៊ុយក្រែន ឲ្យសោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?