ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្ហាញលក្ខខណ្ឌដែលផ្តល់ឲ្យការវាយប្រហារនៅអ៊ុយក្រែនឈប់
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាលប្រទេសអ៊ុយក្រែនត្រូវតែបញ្ឈប់បាញ់គ្នា និងបំពេញចំពោះការទាមទារទាំងអស់របស់ទីក្រុងមូស្គូដើម្បីឲ្យការការប្រយុទ្ធគ្នានៅអ៊ុយក្រែនត្រូវបានបញ្ឈប់។

យោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងថា លោក ពូទីន បានពន្យល់កំឡុងពេលការហៅទូរសព្ទថា ៖«ប្រតិបត្តិការពិសេសរបស់ទីក្រុងមូស្គូលើប្រទេសជិតខាងបញ្ឈប់ទៅបាន លុះត្រាតែទីក្រុងកៀវបញ្ឈប់សកម្មភាពយោធារបស់ខ្លួន និងបំពេញតាមការទាមទាររបស់រុស្ស៊ីដែលបានដឹងច្បាស់ហើយ»។
លោកប្រធានាធិបតីរុស្ស៊ីបានធានាចំពោះលោក Erdogan ថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចសន្ទនាជាមួយភាគីអ៊ុយក្រែន ព្រមទាំងដៃគូបរទេសនានាដើម្បីរកដំណោះស្រាយសន្តិភាពចំពោះសង្គ្រាម។
ទោះបីជាយ៉ាងណា លោកបានព្រមានថា ការប៉ុនប៉ងណាមួយដើម្បីអូសទាញការចរចាដែលអាចត្រូវធ្វើឡើងដោយភាគីអ៊ុយក្រែនដើម្បីប្រមូលផ្តុំកងកម្លាំង និងធនធានរបស់ខ្លួននឹងក្លាយជាបរាជ័យខ្លួនឯង។
លោកប្រធានាធិបតី ពូទីន បានបន្ថែមថា យោធារុស្ស៊ីធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារជីវិតជនស៊ីវិល ដោយធ្វើការវាយប្រហារលើតែទីតាំងយោធាអ៊ុយក្រែនប៉ុណ្ណោះ។ លោកថា ៖«ក្នុងបរិបទនេះ សកម្មភាពអ្នកជាតិនិយម ដែលជាអង្គភាពមេទ័ព neo-Nazi មើលទៅពិតជាឃោរឃៅ និងអាត្មានិយម ដោយសារពួកគេបន្តបាញ់ផ្លោងនៅតំបន់ Donbass និងប្រើជនស៊ីវិល រាប់ទាំងជនបរទេសដែលត្រូវបានចាប់ធ្វើជាចំណាត់ខ្មាំងដែលជាខែលមនុស្សជាតិនៅក្នុងទីក្រុង និងទីប្រជុំជននានារបស់អ៊ុយក្រែន»។

យោងតាមការិយាល័យរបស់លោកប្រធានាធិបតីតួកគី លោក Erdogan បានព្យាយាមបញ្ចុះបញ្ចូលលោក ពូទីន ថា បទឈប់បាញ់គ្នាបន្ទាន់ពិតជាសំខាន់ណាស់នៅអ៊ុយក្រែនដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន និងបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយ។
លោកប្រធានាធិបតីតួកគីបានជំរុញសមភាគីរុស្ស៊ីតាមទូរសព្ទថា ៖«សូមបើកផ្លូវដើម្បីសន្តិភាពទាំងអស់គ្នា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម២៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង