Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​«បើក​ភ្លើង​​ខៀវ​»ឲ្យ​​ណាតូ​​​ផ្គត់​​ផ្គង់​​​យន្តហោះ​​ចម្បាំង​​ទៅ​​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋ​​មន្ត្រី​​ក្រសួង​ការ​បរទេស​អាមេរិក លោក Tony Blinken បាន​ប្រាប់​សារព័ត៌មាន CBS News កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បើក​ភ្លើង​ខៀវ​​ដល់​​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ដើម្បី​ផ្គត់​ផ្គង់​យន្តហោះ​ចម្បាំង​ទៅ​ប្រទេស​អ៊ុយក្រែន និង​ថា អាមេរិក​នឹង​ធ្វើ​ការ​ជំនួស​​​យន្តហោះ​ចម្បាំង​ណា​មួយ​ដែល​បាន​បញ្ជូន​ទៅ​ទី​ក្រុង​កៀវ។

លោក  Blinken ​បាន​និយាយ បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelensky បានជំរុញ​ឲ្យ​សមាជិក​សភា​អាមេរិក​​ធ្វើ​អន្តរាគមន៍​​ក្នុងសង្គ្រាម​​កំពុង​បន្ត​ជា​មួយ​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​សួរ​ថា​តើ​ពេល​ណា​ទើប​សមាជិក​ណាតូ​អាច​ចាប់​ផ្តើម​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយក្រែន លោក Blinken ​បាន​ឆ្លើយ​ថា ៖«រឿង​នោះ​ទទួល​បាន​ភ្លើង​ខៀវ​ហើយ»។ បន្ទាប់​មក​មន្ត្រី​ទូត​កំពូល​របស់​អាមេរិក​នេះ​បាន​និយាយ​ថា ទី​ក្រុង​វ៉ាស៊ីនតោនបាន​ធ្វើ​ការ​ងារ​រួច​ហើយ​ជា​មួយ​មន្ត្រី​ប៉ូឡូញ​ដើម្បី​បំពេញ​យន្តហោះ​ចម្បាំង​ណា​មួយ​ដែល​ពួក​គេ​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន។ ចំណុច​នេះ​មាន​ន័យ​ថា អាមេរិក​នឹង​ជំនួសរាល់​យន្តហោះ​ចម្បាំង​ប៉ូឡូញ​ទាំង​អស់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​ក្រុង​កៀវ​ដោយ​យន្តហោះ​អាមេរិក។

ការ​គាំទ្រ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយក្រែន​​ដើម្បី​កាន់​កាប់​មូលដ្ឋាន​កណ្តាល​​របស់​​​​សហរដ្ឋ​អាមេរិក​រវាង​​ការ​ធ្វើ​អន្តរាគមន៍​សកម្មនៅ​អ៊ុយក្រែន និង​ជា​ការ​សង​សឹក​សេដ្ឋកិច្ច​សុទ្ធ​សាធ​ប្រឆាំង​នឹង​ទី​ក្រុង​មូស្គូ។

រដ្ឋាភិបាល​ទី​ក្រុង​កៀវ​​គ្មាន​បំណង​លាក់​បាំង​ចំពោះ​ការ​ធ្វើ​អន្តរាគមន៍​​ផ្នែក​យោធា​របស់​អាមេរិក​ឡើយ ដោយ​លោក​ប្រធានាធិបតី Zelensky ជំរុញ​ឲ្យ​សមាជិក​សភា​អាមេរិក​កាល​ពី​ថ្ងៃសៅរ៍​ដើម្បី​​អនុវត្ត​«​តំបន់​​គ្មាន​ការ​ហោះ​ហើរ»​​​លើ​​ប្រទេស​អ៊ុយក្រែន។ ចំណាត់​ការ​បែប​នេះ​អាច​មើល​ឃើញ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ណាតូ​​មាន​ឆន្ទៈ​​​ក្នុង​ការ​​បាញ់​ទម្លាក់​​យន្តហោះ​ចម្បាំង​រុស្ស៊ី ជា​អ្វី​ម្យ៉ាង​ដែល​ទី​ក្រុង​មូស្គូ​បាន​និយាយ​យ៉ាងច្បាស់​ថា ខ្លួន​​យល់​ថា​ជា​ទង្វើ​នៃ​សង្គ្រាម។

អាមេរិក និង​ណាតូបាន​សម្រេច​តំបន់​គ្មាន​ការ​ហោះ​ហើរ ហើយ​បានអះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ថា ពួក​គេ​នឹង​មិន​បញ្ជូន​កម្លាំង​ទ័ព​ទៅ​អ៊ុយក្រែន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយក្រែនគឺ​មិន​មែន​បង្ហាញ​ពី​រឿង​ធម្មតា​។

សហភាព​អឺរ៉ុប​បាន​សន្យាផ្តល់​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយក្រែន​​កាល​ពី​ចុង​ខែ​មុន​ ប៉ុន្តែ​បាន​ជួប​នឹង​ឧបសគ្គ​សំខាន់​ពីរ។ ទី​មួយ​ការ​ស្វែង​រថយន្តហោះ​ដែល​អ្នក​​បើក​ជន​ជាតិ​អ៊ុយក្រែន​អាច​បើក​ហោះ​ហើរ​បាន និង​ទី​ពីរ​​ស្វែង​រក​ប្រទេស​ដែល​មាន​ឆន្ទៈ​ដឹក​ជញ្ជូន​យន្តហោះ​ចម្បាំង​ទាំង​នោះ​ពី​ព្រលាន​យន្តហោះ​របស់​ពួក​គេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម