ព័ត៌មានអន្ដរជាតិ
ពេលនេះ រុស្ស៊ី បាត់បង់មេទ័ពកំពូលៗ ៣ រូបហើយ ក្នុងសង្គ្រាមជាមួយ អ៊ុយក្រែន
ខណៈសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ហាក់មិនទាន់បង្ហាញសញ្ញានៃការថមថយសោះ ក្នុងនោះគេសង្កេតឃើញមានមេទ័ពកំពូលៗរបស់រុស្សី បានទទួលមរណភាព ៣ នាក់ហើយ។ ទន្ទឹមនោះ ខាងរុស្សីក៏បានបង្ហាញពីការសោកស្ដាយជាពន់ពេក នូវការបាត់បង់បុគ្គល ហ៊ានលះបង់ដើម្បីជាតិមាតុភូមិ។
ក្នុងនោះមានដូចជាមេទ័ព ៖
១ លោកឧត្ដមសេនីយ៍ Andrei Sukhovetsky

មានអាយុ ៤៧ លោកគឺជាមន្ត្រីជាន់ខ្ពស់ ជាមេបញ្ជាការកងពលធំទ័ពអាកាសទី ៧ របស់រុស្ស៊ី និងជាមេបញ្ជាការរងនៃកងទ័ពអាវុធរួមបញ្ចូលគ្នាទី ៤១ នៅ Novosibirsk ផងដែរ ។
លោកជាបុគ្គលដំបូងដែលត្រូវបានកំណត់ថា ជាតួអង្គសំខាន់ ដោយមានអ្នកលបបាញ់សម្លាប់នៅខាងក្រៅក្រុងកៀវ ក្នុងអំឡុងពេលប្រយុទ្ធនៅអាកាសយានដ្ឋាន Hostomel។ មរណភាពរបស់លោក បានជាតំណាងឲ្យការបាត់បង់ដ៏សំខាន់បំផុតរបស់រុស្ស៊ី ជាពិសេស លោកគឺជាបុគ្គលដែលពូទីនពេញចិត្តយ៉ាងខ្លាំង។
២ ចំណែកបុគ្គលទី ២ នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយសារតែព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនរបស់លោក មិនបានបង្ហាញជូនជាសាធារណៈឡើយ ។ សូម្បីតែការស្លាប់របស់លោក មកទល់ពេលនេះ ក៏មិនមានអ្នកណាគេដឹងច្បាស់ឡើយ។
៣ មេទ័ព Vladimir Zhoga

លោកជាបុគ្គលម្នាក់ ដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅដ៏សាហាវជាច្រើន និងត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅជិតទីក្រុង Volnovakha ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។
លោក ក៏គឺជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីទី ៣ ដែលបានបាត់បង់ជីវិត នៅក្នុងការលុកលុយលើអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះដែរ ។ លោក Pushilin បានអះអាងថា លោក Zhoga ត្រូវបានបាញ់សម្លាប់ ខណៈពេលដែលព្យាយាមជម្លៀសជនស៊ីវិលពីទីក្រុង Volnovakha ដែលជាទីក្រុងតូចមួយ នៅក្នុងតំបន់ប្រកួតប្រជែងនៃសាធារណរដ្ឋ Donetsk ជាកន្លែងដែលកងទ័ពរុស្ស៊ី បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន បានឈានមកដល់សប្ដាហ៍ទី២ហើយ ខណៈការវាយលុកនេះ ចាប់ផ្ដើមតាំងពីថ្ងៃ ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់ (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ