ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ពីស្ថានភាពរោងចក្រថាមពលនុយក្លេអ៊ែរនៅ អ៊ុយក្រែន
បន្ទាប់ពីសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ, ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ក្រោយកងកម្លាំងរុស្ស៊ីបានកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍អ៊ុយក្រែន ។

ទន្ទឹមនោះលោក ពូទីន បានឆ្លើយតបទៅវិញថា សុវត្ថិភាពរបស់រោងចក្រត្រូវបានការពារយ៉ាងល្អ ។ លោក ពូទីន បានប្រាប់លោក Macron ថា “អ្វីៗទាំងអស់នេះត្រូវបានធ្វើក្នុងគោលបំណងដើម្បីបដិសេធរាល់ការបង្កហេតុដោយពួក neo-Nazis របស់អ៊ុយក្រែន ឬភេរវករដើម្បីចៀសវាងផលវិបាកមហន្តរាយណាមួយ” ។
តាមសេចក្តីរាយការណ៍លោក ពូទីន បាននិយាយថា សំណើរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីរៀបចំកិច្ចប្រជុំត្រីភាគីនៃប្រទេសរុស្ស៊ី-អ៊ុយក្រែន និង IAEA ដើម្បីពិភាក្សាអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន “អាចជាគំនិតដ៏ល្អ” ។

ប៉ុន្តែលោក ពូទីន តាមសេចក្តីរាយការណ៍បានចង្អុលបង្ហាញថា កិច្ចប្រជុំនេះគួរតែធ្វើឡើងតាមរយៈ Video Conference ឬនៅប្រទេសទីបីជាជាងនៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ