ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ ប្រកាសដាក់ទណ្ឌកម្មមហាសេដ្ឋីរុស្ស៊ី ១០០នាក់ (មានវីដេអូ)
ប្រទេសនូវែលសេឡង់ បានប្រកាសបញ្ជីទណ្ឌកម្មថ្មី ដែលផ្តោតលើជនជាតិរុស្សីជាច្រើននាក់ក្នុងគោលបំណង មិនឲ្យអ្នកទាំងនោះប្រើប្រាស់នូវែលសេឡង់ ជាមូលដ្ឋានដើម្បីចៀសវាងទណ្ឌកម្មដែលដាក់ឲ្យបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។

គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នានៅថ្ងៃចន្ទទី០៧ខែមីនានេះ ដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី ដែលត្រូវបានព្រាងជាពិសេសសម្រាប់ជម្លោះនៅអ៊ុយក្រែន។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថា ច្បាប់ថ្មីនេះ នឹងដាក់បម្រាមធ្វើដំណើរលើមហាសេដ្ឋីរុស្ស៊ីចំនួន១០០នាក់ ហើយរារាំងនាវាប្រណីត កប៉ាល់ និងយន្តហោះដែលបានចុះបញ្ជីនៅទីក្រុងមូស្គូ មិនឲ្យចូលក្នុងដែនអាកាស ឬដែនទឹករបស់ប្រទេសនូវែលសេឡង់ដាច់ខាត។

លោកស្រីនិយាយថា ច្បាប់នេះនឹងជារបបទណ្ឌកម្មស្វ័យភាពដំបូងបង្អស់របស់ខ្លួន លើរដ្ឋាភិបាលរុស្ស៊ី។
គួរបញ្ជាក់ថា ក្នុងថ្ងៃទី១២នៃការវាយប្រហារដោយរុស្ស៊ី មនុស្សជាង១.៥លាននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថាជា “វិបត្តិជនភៀសខ្លួនដែលវិវត្តលឿនបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិកនិយាយប៉ុន្មានម៉ាត់ ធ្វើឲ្យតម្លៃប្រេង ឡើងខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ