ព័ត៌មានអន្ដរជាតិ
ពលរដ្ឋចិនភាគច្រើនត្រូវបានជម្លៀសចេញពីអ៊ុយក្រែនហើយ
ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែនបានប្រកាសនៅថ្ងៃចន្ទ ទី៧ ខែមីនានេះថា ភាគច្រើននៃពលរដ្ឋចិនដែលមាន៦ពាន់នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនហើយ ខណៈការវាយប្រហារនៅតែបន្តតាមទីក្រុងជាច្រើន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនឈានដល់ជម្លោះផ្ទុះឡើង សារព័ត៌មានរដ្ឋចិនបានច្រានចោលចំពោះការព្រមានរបស់អាមេរិកនៃការវាយប្រហាររបស់រុស្ស៊ីខិតជិតមកដល់។ មិនដូចប្រទេសលោកខាងលិចជាច្រើន រដ្ឋាភិបាលទីក្រុងប៉េកាំងបានរង់ចាំរហូតដល់សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈទើបប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញ។

ស្ថានទូតបាននិយាយក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញទំនាក់ទំនងសង្គមថា ៖«ឥឡូវនេះ ប្រជាជនចិនភាគច្រើននៅអ៊ុយក្រែនត្រូវបានជម្លៀសចេញហើយ»។
«នាពេលបច្ចុប្បន្ននេះ ស្ថានភាពតានតឹងនៅអ៊ុយក្រែនបន្តដុនដាប…ស្ថានទូតចិននៅអ៊ុយក្រែនរំលឹកជាឱឡារិកថា ជនជាតិចិនដែលនៅសល់សូមចាកចេញពីប្រទេសឲ្យបានឆាប់តាមដែលអាចទៅរួច»។
ចិនបានដើរលើផ្លូវការទូតយ៉ាងតឹងរឹងកំឡុងពេលវិបត្តិដោយបដិសេធថ្កោលទោសសម្ព័ន្ធជិតស្និទ្ធរបស់ខ្លួនគឺរុស្ស៊ីដែលកំពុងក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មពីអន្តរជាតិ។
ប្រជាជនចិនមួយចំនួនត្រូវបានគេរាយការណ៍ថា ត្រូវបានធ្វើទុក្ខបុកម្នេញ ឬហិង្សាពីអ្នកស្រុកនៅអ៊ុយក្រែនដោយសារការគាំទ្ររបស់រដ្ឋាភិបាលចិនទៅលើរុស្ស៊ី។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនបានជួយជម្លៀសជនជាតិចិនប្រមាណ៣០០០នាក់ដែលភាគច្រើនតាមការដឹកជញ្ជូនតាមផ្លូវគោក បន្ទាប់ពីដែនអាកាសអ៊ុយក្រែនត្រូវបានបិទ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍