ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពីទំនាក់ទំនងជាមួយលោកខាងលិច ក្រោយព្រឹត្តិការណ៍នៅ អ៊ុយក្រែន
លោក Oleg Tyapkin ប្រធាននាយកដ្ឋានអឺរ៉ុបទីបីរបស់ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា ព្រឹត្តិការណ៍នៅអ៊ុយក្រែននឹងនាំមកនូវគុណភាពថ្មីនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងសហរដ្ឋអាមេរិក អឺរ៉ុប ក៏ដូចជាអង្គការណាតូ ។

លោក Tyapkin បាននិយាយថា “លទ្ធផលនៃព្រឹត្តិការណ៍បច្ចុប្បន្ន ប្រទេសរបស់យើងនឹងមានគុណភាពថ្មីនៃទំនាក់ទំនងទាំងជាមួយបណ្តាប្រទេសអឺរ៉ុប និងសហភាពអឺរ៉ុបទាំងមូល ក៏ដូចជាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធអាត្លង់ទិកខាងជើង (ណាតូ) ដែលដឹកនាំដោយពួកគេ” ។
គួរបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Luhansk (LPR) បានអំពាវនាវរកជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងកងកម្លាំងទីក្រុងកៀវ ។

រុស្សីបាននិយាយថា គោលបំណងនៃប្រតិបត្តិការពិសេសរបស់ខ្លួនគឺដើម្បីរំសាយកងទ័ព និងផ្តាច់ទឹកដីអ៊ុយក្រែន ហើយថា មានតែហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះដែលត្រូវបានកំណត់គោលដៅ ។
ទីក្រុងមូស្គូបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការកាន់កាប់អ៊ុយក្រែននោះទេ ។ យោងតាមប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា គោលដៅរបស់យើងគឺដើម្បីការពារប្រជាជននៃតំបន់ Donbas ដែលត្រូវបានទទួលរងនូវការរំលោភបំពាន ការប្រល័យពូជសាសន៍ដោយទីក្រុងកៀវអស់រយៈពេល ៨ ឆ្នាំ” ។

ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងមូស្គូ ដែលរួមមានការបិទដែនអាកាស និងវិធានការរឹតត្បិតដែលផ្តោតលើមន្ត្រី និងអង្គភាពជាច្រើនរបស់រុស្ស៊ី រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ