ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ុយក្រែន វាយយកបានទីក្រុងមួយមកវិញ ហើយសម្លាប់មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី ២នាក់
ក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ពួកគេបានដណ្តើមយកទីក្រុង Chuhuiv ភាគខាងកើតមកវិញហើយ។
នៅក្នុងការអាប់ដេតព័ត៌មានលើ Facebook កាលពីយប់ថ្ងៃអាទិត្យទី០៦ខែមីនា អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ទីក្រុង កៀវ បានដណ្តើមយកទីក្រុងនេះពីកងទ័ពរុស្ស៊ីមកវិញ ហើយបានធ្វើឲ្យកងកម្លាំងរបស់ទីក្រុងមូស្គូ រងគ្រោះធ្ងន់ធ្ងរក្នុងអំឡុងពេលប្រយុទ្ធ។
មន្ត្រីអ៊ុយក្រែនក៏បានអះអាងផងដែរថា មេបញ្ជាការជាន់ខ្ពស់រុស្ស៊ីពីរនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធដណ្តើមយកទីក្រុងដែលមានប្រជាជនប្រមាណ៣១ ០០០នាក់ មួយនេះ។
គួរបញ្ជាក់ថា ទីក្រុង Chuhuiv ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ចម្ងាយប្រហែល៣៧គីឡូម៉ែត្រពីទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។ ទីក្រុងនេះ ស្ថិតនៅក្រោមការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងរុស្ស៊ីអស់រយៈពេលជាងមួយសប្តាហ៍មកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នូវែលសេឡង់ ប្រកាសដាក់ទណ្ឌកម្មមហាសេដ្ឋីរុស្ស៊ី ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ