Connect with us

ព័ត៌មានអន្ដរជាតិ

គណៈប្រតិភូ អ៊ុយក្រែន ម្នាក់ដែលអង្គុយចរចាជាមួយ រុស្ស៊ី ត្រូវបានសម្លាប់

បានផុស

នៅ

​ទីក្រុងកៀវ​បាន​និយាយ​ថា លោក Denis Kireev ភ្នាក់ងារ​សម្ងាត់​ក្នុង​បេសកកម្មមក​ពី​ក្រសួង​ការពារជាតិ​អ៊ុយក្រែន​បាន​ស្លាប់ហើយ ចំពេលមានការអះអាងថា លោកគឺជាចារកម្មរបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Kireev ស្ថិតក្នុងចំណោមភ្នាក់ងារ ៣ នាក់ដែលត្រូវបានសម្លាប់នៅក្នុងជួរកាតព្វកិច្ចចរចា ហើយបានចោទប្រកាន់ថាជា “ជនក្បត់ជាតិ” ។

ទន្ទឹមនោះ Kireev ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​អតីត​អ្នក​គ្រប់​គ្រង​មូលនិធិ​សមធម៌​ឯកជន និង​ហិរញ្ញប្បទាន​ឯកជន ដែល​កាល​ពី​មុន​កាន់​តំណែង​កម្រិត​ខ្ពស់​នៅ​ធនាគារ​សន្សំ​រដ្ឋ​អ៊ុយក្រែន ។

លោក Kireev ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​សមាជិក​នៃ​ក្រុម​ចរចា​របស់​អ៊ុយក្រែន ​ក្នុង​អំឡុង​ពេល​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​រុស្ស៊ី​ក្នុង​ប្រទេស​បេឡារុស​កាលពី​ថ្ងៃ​ចន្ទ ។ ទោះបីជាគាត់មិនមាននៅក្នុងបញ្ជីផ្លូវការនៃអ្នកចរចាដែលចេញផ្សាយដោយទីក្រុងកៀវក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានអះអាងថា គាត់ត្រូវបានគេថតរូបអង្គុយនៅតុជាមួយអ្នកចរចាផ្សេងទៀតជាមួយជនជាតិរុស្ស៊ី ។

គួរបញ្ជាក់ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនអាចកើតឡើងនៅថ្ងៃចន្ទនេះ ខណៈទីតាំង និងពេលវេលាពិតប្រាកដសម្រាប់កិច្ចពិភាក្សាគឺមិនច្បាស់លាស់នៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ មេទ័ពអង្គការ “Neo-nazi” រុស្ស៊ី ល្បីខាងធ្វើទារុណកម្ម និងប្រហារជីវិត ត្រូវបាញ់សម្លាប់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម