ព័ត៌មានអន្ដរជាតិ
ជនស៊ីវិល ១៥០នាក់ ត្រូវ អ៊ុយក្រែន យកធ្វើជាខែល ដើម្បីការពារខ្លួន
នៅព្រឹកចន្ទនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រកាសបទឈប់បាញ់ចាប់ពីម៉ោង ១០:០០ ព្រឹក ម៉ោងនៅមូស្គូ សម្រាប់អ្នករស់នៅក្នុងទីក្រុងរបស់ប្រទេស អ៊ុយក្រែន ដូចជា Kiev, Mariupol, Kharkov និង Sumy ដើម្បីជម្លៀសខ្លួនចេញ។

អំឡុងពេលនេះអ្នកជាតិនិយមអ៊ុយក្រែននៅទីក្រុង Mariupol បានប្រើប្រាស់ជនស៊ីវិលប្រហែល ១៥០ នាក់ ធ្វើជាខែលការពារខ្លួន ហើយបានបើកការបាញ់ប្រហារមកលើយោធា រុស្ស៊ី ខណៈទង្វើនេះត្រូវបានក្រសួងការពារជាតិរុស្ស៊ីចាត់ទុកដូចជាការចាប់ជនស៊ីវិលធ្វើចំណាប់ខ្មាំងដូច្នោះដែរ។
កាលពីម្សិលមិញ នៅម៉ោងប្រហែល ១៧.០០ ម៉ោងនៅទីក្រុងម៉ូស្គូ នៅលើផ្លូវ Pobedy ក្នុងទីក្រុង Mariupol ទាហានរុស្ស៊ី បានប៉ះទង្គិចជាមួយអង្គភាពជាតិនិយមប្រដាប់អាវុធអ៊ុយក្រែន។ ពួកសកម្មប្រយុទ្ធបានបើកឡានដឹកជនស៊ីវិលជាង ១៥០នាក់ នៅពីមុខពួកគេ ដើម្បីការពារខ្លួនពីយោធា រុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យ ឧត្តមសេនីយ៍ Igor Konashenkov។

លោក Konashenkov និយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការពិសេសរបស់យោធាមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញទីតាំងយោធាចំនួន ២,៣៩៦ នៅអ៊ុយក្រែន។ ក្រៅពីនោះ រថក្រោះចំនួន ៨២៧ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ប្រព័ន្ធរ៉ុក្កែតចំនួន ៨៤ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៣០៤ គ្រឿង រថយន្តយោធាពិសេសចំនួន ៦០៣ គ្រឿង ព្រមទាំងយានជំនិះគ្មានមនុស្សបើកចំនួន ៧៨ គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ។
យ៉ាងណាមិញ ថ្ងៃនេះ ចាប់ពីម៉ោង ១០:០០ ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ការឈប់បាញ់មួយត្រូវបានប្រកាស ហើយច្រករបៀងមនុស្សធម៌ចំនួន ៦ កន្លែង ត្រូវបានបើកសារជាថ្មី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ប្រាប់ពីទំនាក់ទំនងជាមួយលោកខាងលិច ក្រោយព្រឹត្តិការណ៍នៅ អ៊ុយក្រែន
ចុចអាន៖ អ្នកស្ម័គ្រចិត្តបរទេស ២ ម៉ឺននាក់ទៅ អ៊ុយក្រែន ប្រយុទ្ធជាមួយទ័ព រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ