Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិលជាង ១ ២០០នាក់ ស្លាប់និងរបួសក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និយាយថា មានជនស៊ីវិលជាង ១ ២០០ នាក់បានស្លាប់និងរបួស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីពីរសប្តាហ៍មុន។

This image has an empty alt attribute; its file name is Screenshot_20220307-073748_Chrome-1024x577.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ​រួម​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៤០៦​នាក់ និង​របួស​៨០១​នាក់​។

ការិយាល័យនេះនិយាយថា អ្នករងរបួសភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is imrs-1024x686.webp

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះគឺជាការប៉ាន់ប្រមាណ ហើយ OHCHR ជឿថា តួលេខពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។

គួរបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្រ្គាម គឺពិបាកបញ្ជាក់ខ្លាំងណាស់ ជាពិសេសនៅក្នុងរយៈពេល ឬកន្លែងដែលអរិភាពខ្លាំងកំពុងកើតឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky ចេញវីដេអូចុងក្រោយ និយាយយ៉ាងខ្លី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម