Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ព្រមានថា រុស្ស៊ី មិនបញ្ឈប់ត្រឹមអ៊ុយក្រែន ទេ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានប្រទេសលោកខាងលិចថា សង្រ្គាមនឹងមិនបញ្ឈប់ត្រឹមនៅអ៊ុយក្រែនទេ ហើយការវាយប្រហារលើសេរីភាពនៅទីនោះ នឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។

This image has an empty alt attribute; its file name is 123535137_gettyimages-1238901132.jpg
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

អំឡុងពេលបទសម្ភាសន៍ក្នុងកម្មវិធី World News Tonight ជាមួយលោក David Muir នៅលើកញ្ចក់ទូរទស្សន៍ ABC កាលពីថ្ងៃចន្ទទី០៧ខែមីនា លោក Zelensky បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីតម្រូវការក្នុងការធានាដែនអាកាសរបស់អ៊ុយក្រែន ជារឿងដែលលោកបានជំរុញឲ្យសហរដ្ឋអាមេរិក និងអង្គការណាតូជួយ ប៉ុន្តែគ្មានបានប្រយោជន៍អ្វីឡើយ។

គ្រប់គ្នាគិតថាយើងនៅឆ្ងាយពីអាមេរិក ឬកាណាដា។ ទេ យើងស្ថិតនៅក្នុងតំបន់នៃសេរីភាព។ នេះហើយ នៅពេលដែលដែនកំណត់នៃសិទ្ធិ និងសេរីភាពត្រូវបានរំលោភបំពាន និងបោះជំហានទៅមុខ អ្នកត្រូវតែការពារយើង។ ព្រោះយើងនឹងជាប្រទេសរងគ្រោះមុនគេ។ អ្នក​នឹងជាប្រទេស​ទី​ពីរ។

This image has an empty alt attribute; its file name is merlin_182551614_f24f4e8f-a3c9-4dcf-989e-5104c6c925a6-superJumbo-1024x671.jpg
ប្រធានាធិបតី​អាមេរិកលោក Joe Biden

លោក Zelensky និយាយថា “យើងមិនអាចអនុញ្ញាតឲ្យរុស្ស៊ី ធ្វើសកម្មភាពនៅទីនោះបានទេ ពីព្រោះពួកគេកំពុងទម្លាក់គ្រាប់បែកលើយើង ពួកគេកំពុងបាញ់ផ្លោងមកយើង ពួកគេកំពុងបញ្ជូនមីស៊ីល ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង និងរបស់ជាច្រើន។ យើងមិនគ្រប់គ្រងមេឃរបស់យើងបានឡើយ”។

លោក​បាន​បន្ថែម​ថា លោក​ជឿជាក់​ថា ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden អាច​ធ្វើ​បាន​ច្រើន​ទៀតដើម្បី​បញ្ឈប់​សង្គ្រាម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ រុស្ស៊ី គំរាម កាត់ ផ្តាច់ ការ ផ្គត់ផ្គង់ ឧស្ម័ន ទៅ អឺរ៉ុប ដើម្បីសងសឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម