Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា អ៊ុយក្រែន នឹងប្រយុទ្ធដល់ទីបញ្ចប់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាអង់គ្លេសរួមជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson តាមរយៈ Videolink ថា ប្រទេសរបស់លោកនឹងប្រយុទ្ធ និងតស៊ូរហូតដល់ទីបញ្ចប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែនបានពណ៌នារយៈពេល ១៣ ថ្ងៃនៃការប្រយុទ្ធគ្នានេះថា “យើងមិនបានចាប់ផ្តើមសង្គ្រាមទេ ហើយយើងមិនចង់មានសង្គ្រាមឡើយ” ។ លោកបាននិយាយថា “ប៉ុន្តែយើងកំពុងប្រកួតប្រជែងវា ។ ដោយសារតែយើងមិនចង់បាត់បង់អ្វីដែលយើងមាន អ្វីដែលជារបស់យើងគឺអ៊ុយក្រែន” ។

លោក Zelensky បាននិយាយថា កុមារជាង ៥០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការលុកលុយបានចាប់ផ្តើម ។ លោក​បន្ថែម​ថា ពេលនេះ​ប្រជាពលរដ្ឋ​ក៏មិន​មាន​ទឹក​ប្រើប្រាស់ផងដែរ ។

លោក​ប្រធានាធិបតី​បញ្ជាក់ថា “យើងនឹងមិនចុះចាញ់ឡើយ! យើងនឹងប្រយុទ្ធនៅក្នុងសមុទ្រ យើងនឹង ប្រយុទ្ធ​លើ​អាកាស យើង​នឹង​ការពារទឹក​ដីរបស់​យើង ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ហើយលោកក៏​បាន​ស្នើ​ឲ្យ​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត​ប្រើ​ទណ្ឌកម្ម​ដើម្បី​បង្កើន​សម្ពាធ​លើ​រុស្ស៊ីផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ Wladimir Klitschko សារភាពថា សង្គ្រាមនៅ អ៊ុយក្រែន ជាការប្រយុទ្ធដ៏ធំបំផុតក្នុងជីវិតរបស់គាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម