ព័ត៌មានអន្ដរជាតិ
McDonald’s អាមេរិក ផ្អាកលក់អាហារ និងបិទហាងទាំងអស់នៅ រុស្ស៊ី ពីពេលនេះ
McDonald’s គឺជាបណ្តាញភោជនីយដ្ឋានអាហាររហ័សមួយ មកពីសហរដ្ឋអាមេរិក បានប្រកាសបិទហាងទាំងអស់ជាបណ្ដោះអាសន្ន នៅប្រទេសរុស្ស៊ី បន្ទាប់ពីស្ថិតនៅក្រោមសម្ពាធខ្លាំង ដើម្បីប្រកាន់ជំហរប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មានសារមួយនៅក្នុងផ្នែកមួយដែលបញ្ជាក់ថា “គំនិតដែលយើងមានគឺថា យើងមិនអាចព្រងើយកន្តើយចំពោះទុក្ខវេទនារបស់មនុស្សជាតិរបស់យើង ដែលមិនគួរកើតមានតាំងពីដំបូង និងមិនបានដោះស្រាយនៅអ៊ុយក្រែនទេ”។
McDonald’s បាននិយាយថា ក្រុមហ៊ុនមានបុគ្គលិកចំនួន ៦២,០០០នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលបានដាក់បេះដូង និងព្រលឹងរបស់ពួកគេទៅក្នុងយីហោ។ ហើយក្រុមហ៊ុនបានសន្យាថា នឹងបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងពេលបិទទ្វារ។

McDonald’s គឺជាការសម្រេចចិត្តដ៏សំខាន់មួយទៀត នៅពេលនៃការបង្កើនភាពឯកោសេដ្ឋកិច្ចអន្តរជាតិនៅក្នុងប្រទេសរុស្ស៊ី។ ក្រោយហាងផ្សេងៗ បានបន្តបិទទ្វារនិងផ្អាកទំនាក់ទំនងជាមួយប្រទេសនេះជាបន្តបន្ទាប់។

គួរបញ្ចាក់ដែរថា McDonald’s គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនលោកខាងលិចដំបូងគេ ដែលបើកសាខានៅប្រទេសរុស្ស៊ី ក្នុងសម័យកាលដែលនៅតែជាផ្នែកមួយនៃសហភាពសូវៀត បរិយាកាសនៅពេលហាងបើកក្នុងខែមករា ឆ្នាំ១៩៩១ អ្នកក្រុងម៉ូស្គូរាប់ពាន់នាក់ បានសម្រុកទិញហាំប៊ឺហ្គឺនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍