ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ដាក់ទណ្ឌកម្មអ្នកគាំទ្រការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន
សេចក្តីថ្លែងការណ៍ថ្មីមួយពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានឲ្យដឹងថា “រដ្ឋាភិបាលអូស្ត្រាលីកំពុងដាក់ទណ្ឌកម្មមនុស្ស ១០ នាក់ដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រចំពោះរុស្ស៊ីសម្រាប់តួនាទីរបស់ពួកគេក្នុងការជំរុញឲ្យមានអរិភាពចំពោះអ៊ុយក្រែន” ។

ការដាក់ទណ្ឌនោះក៏រួមទាំងការផ្សព្វផ្សាយ ក៏ដូចជាការឃោសនាគាំទ្រវិមានក្រឹមឡាំងអំពីភាពស្របច្បាប់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ” ។
សេចក្ដីថ្លែងការណ៍ដែលអានដោយលោក Tim Foley បានឲ្យដឹងទៀតថា “វាកើតឡើង ស្របពេលដែលមានការជំរុញ និងការផ្សព្វផ្សាយការនិទានរឿងមិនពិតអំពីសម្ព័ន្ធមិត្ត ‘de-Nazification’ របស់អ៊ុយក្រែន ធ្វើឲ្យមានការចោទប្រកាន់ខុសអំពីការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន និងការលើកកម្ពស់ការទទួលស្គាល់នូវអ្វីដែលគេហៅថា សាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Luhansk ជាតំបន់ឯករាជ្យ” ។

ចំណែករបាយការណ៍មួយទៀតរបស់សារព័ត៌មាន Australian Associated Press និង Daily Mail បាននិយាយថា បុរសដែលជាគោលដៅនៃទណ្ឌកម្មថ្មីទាំងនេះគឺជា “អ្នកសារព័ត៌មាន អ្នកនិពន្ធ ឬមន្ត្រីសារព័ត៌មានរបស់លោក ពូទីន” ។
គួរបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីរលកនៃទណ្ឌកម្មមុនៗសំដៅទៅលើរដ្ឋាភិបាលរុស្ស៊ី ស្ថាប័នយោធា និងហិរញ្ញវត្ថុ ក៏ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតំបន់ Luhansk និង Donetsk ក្នុងប្រទេសអ៊ុយក្រែនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Caitlin Johnstone
ចុចអាន ៖ អតីតរដ្ឋមន្ត្រីការពារជាតិប្រទេសអឺរ៉ុបមួយកំពុងជួយប្រយុទ្ធឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ