ព័ត៌មានអន្ដរជាតិ
លេចចេញសញ្ញាជម្លោះដ៏កម្រ ក្នុងចំណោមសម្ព័ន្ធមិត្ត អង្គការណាតូ
នៅក្នុងសញ្ញាដ៏កម្រនៃភាពមិនចុះសម្រុងក្នុងចំណោមសម្ព័ន្ធមិត្តអង្គការណាតូ ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃអង្គារទី០៨ខែមីនា បានច្រានចោលសំណើមិននឹកស្មានដល់របស់ប៉ូឡូញ ដែលឲ្យសហរដ្ឋអាមេរិក យកយន្តហោះចម្បាំងសម័យសូវៀត ផ្ទេរទៅអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារសេចក្តីប្រកាសរបស់ប្រទេសប៉ូឡូញ ដែលខុសពីសំណើមុន ដែលឲ្យទីក្រុង វ៉ាសូវី ប្រគល់យន្តហោះចម្បាំងធុន MiG-29 ទៅកាន់ទីក្រុង កៀវ ដោយផ្ទាល់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងបន្តពិគ្រោះយោបល់ជាមួយប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត អំពីបញ្ហានេះ និងបញ្ហាប្រឈមផ្នែកភស្តុភារដ៏លំបាក ប៉ុន្តែយើងមិនជឿថា សំណើរបស់ប៉ូឡូញ គឺជាសំណើដែលអាចទទួលយកបាននោះទេ”។

ទន្ទឹមនោះដែរ សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងគាំទ្រដល់ការបញ្ជូនយន្តហោះចម្បាំងរបស់ ប៉ូឡូញ ឬសមាជិកណាតូផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថា ខ្លួននឹងដើរតួជាអន្តរការីឡើយ។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា “ប៉ូឡូញមិនបានពិគ្រោះយោបល់ជាមួយ ក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក អំពីសេចក្តីប្រកាសនេះទេ។ ក្រសួងទាំងពីរទើបតែដឹងរឿងនេះ នៅពេលប៉ូឡូញ ចេញសេចក្តីប្រកាសនៅថ្ងៃនេះប៉ុណ្ណោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC
ចុចអាន៖ មេទ័ពកំពូលរបស់លោក ពូទីន ៩នាក់ហើយ ត្រូវអ៊ុយក្រែន ផ្តាច់ជីវិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ