ព័ត៌មានអន្ដរជាតិ
គណបក្សលោក Zelensky ស្នើកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់ អ៊ុយក្រែន ជាមួយប្រទេសចំនួន ៣
គេហទំព័រព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា សមាជិកសភាភាគច្រើននៃសភាអ៊ុយក្រែនបានស្នើឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក តួកគី និងរុស្ស៊ី ជំនួសឲ្យសមាជិកភាពរបស់អង្គការណាតូ ។

គណបក្សអ្នកបម្រើប្រជាជន (Servant of the People) របស់លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា “សម្ព័ន្ធភាពនឹងមិនទទួលស្គាល់អ៊ុយក្រែនក្នុងរយៈពេលយ៉ាងហោចណាស់ ១៥ ឆ្នាំខាងមុខ ហើយវាដល់ពេលហើយដើម្បីពិភាក្សាអំពីការធានាសន្តិសុខជាក់ស្តែងជាមួយនឹងរុស្ស៊ី” ។
សារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគណបក្សអ្នកបម្រើប្រជាជនបានស្នើថា “រុស្ស៊ីនឹងស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់អ៊ុយក្រែននោះទេ ហើយបដិសេធមិនគំរាមកំហែងប្រជាជនអ៊ុយក្រែន និងរដ្ឋាភិបាលរបស់ខ្លួនឡើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ប្រឆាំងទណ្ឌកម្ម អាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ