ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន លែងសុំចូលជាសមាជិក ណាតូ ស្របតាមជំហររបស់ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកលែងទទូចសុំចូលជាសមាជិកភាពអង្គការណាតូទៀតហើយស្របនឹងជំហររបស់រុស្ស៊ី ។

នេះគឺជាបញ្ហាសំខាន់មួយដែលរុស្ស៊ីបានលើកឡើងជាប់លាប់ថាជាហេតុផលចម្បងសម្រាប់ការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច ។
នៅក្នុងបទសម្ភាសន៍ជាមួយ ABC News លោក Zelensky បាននិយាយថា “ខ្ញុំបានស្ងប់ស្ងាត់អំពីសំណួរនេះតាំងពីយូរយារណាស់មកហើយ ដោយយើងយល់ថា ណាតូមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកអ៊ុយក្រែនឡើយ ។

លោក Zelensky បាននិយាយថា លោកមិនចង់ធ្វើជាប្រធានាធិបតីនៃប្រទេសដែលលុតជង្គង់អង្វរសុំអ្វីមួយឡើយ ដោយសារសម្ព័ន្ធភាពណាតូត្រូវបានបង្កើតឡើងនៅដើមសង្រ្គាមត្រជាក់គឺដើម្បីការពារអឺរ៉ុបពីសហភាពសូវៀត ។
ទន្ទឹមនោះ រុស្ស៊ីមើលឃើញការពង្រីករបស់អង្គការណាតូថាជាការគំរាមកំហែងដល់ខ្លួន ហើយលោក ពូទីន បារម្ភថា សមាជិកលោកខាងលិចថ្មីនឹងរុញកងកម្លាំងណាតូទៅជិតព្រំដែនខ្លួន ។ នេះជាហេតុផលដែលលោកតែងតែប្រឆាំងនឹងអ៊ុយក្រែនដែលចូលរួមជាសម្ព័ន្ធមិត្តណាតូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ True Scoop
ចុចអាន ៖ គណបក្សលោក Zelensky ស្នើកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់ អ៊ុយក្រែន ជាមួយប្រទេសចំនួន ៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ