ព័ត៌មានអន្ដរជាតិ
IMF អនុម័តទឹកប្រាក់ជាង១ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែនបន្ទាន់
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនកាលពីថ្ងៃពុធ ទី៩ ខែមីនា បានអនុម័តទឹកប្រាក់ចំនួន១.៤ប៊ីលានដុល្លារអាមេរិកក្នុងការផ្តល់ហិរញ្ញប្បទានអាសន្នសម្រាប់ប្រទេសអ៊ុយក្រែនដើម្បីជួយតម្រូវការចំណាយបន្ទាន់ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារការវាយប្រហារយោធារុស្ស៊ី។

អ្នកផ្តល់ប្រាក់កម្ចីសកលបាននិយាយថា អាជ្ញាធរអ៊ុយក្រែនបានលុបចោលការរៀបចំយកប្រាក់កម្ចីជាមួយ IMF ប៉ុន្តែនឹងធ្វើការជាមួយមូលនិធិដើម្បីបង្កើតកម្មវិធីសេដ្ឋកិច្ចសមរម្យដោយផ្តោតលើការស្តារឡើងវិញ និងកំណើននៅពេលលក្ខខណ្ឌអំណោយផល។
នាយក IMF អ្នកស្រី Kristalina Georgieva បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំដោយបានព្យាករពីធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងអាក្រក់នៅអ៊ុយក្រែនឆ្នាំនេះថា ៖«ប្រតិបត្តិការយោធារុស្ស៊ីលើអ៊ុយក្រែនជាការទទួលខុសត្រូវសម្រាប់វិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចយ៉ាងធំធេង»។
អ្នកស្រីបន្តថា ៖«តម្រូវការហិរញ្ញប្បទានធំ បន្ទាន់ និងអាចកើនឡើងខ្លាំង នៅពេលសង្គ្រាមចេះតែបន្ត»។ នៅពេលសង្គ្រាមបញ្ចប់ អ៊ុយក្រែនទំនងជាត្រូវការឧបត្ថម្ភគាំទ្របន្ថែមច្រើនណាស់។

IMF បាននិយាយថា សង្គ្រាមបានធ្វើឲ្យរងផលវិបាកធ្ងន់ធ្ងរច្រើនណាស់រួចមកហើយដែលសំដៅទៅលើមនុស្សជាង២លាននាក់ពីអ៊ុយក្រែនបានជម្រៀសចេញក្នុងរយៈពេលត្រឹម១៣ថ្ងៃ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។
រុស្ស៊ីបានចាត់ទុកសកម្មភាពរបស់ខ្លួនគឺជាប្រតិបត្តិការយោធាពិសេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ