ព័ត៌មានអន្ដរជាតិ
រយៈពេល២ឆ្នាំ WHO នៅតែព្រមានជំងឺកូវីដនៅឆ្ងាយទៀត
មេដឹកនាំអង្គការសុខភាពពិភពលោក (WHO) បានទទួចកាលពីថ្ងៃពុធ ទី៩ ខែមីនានេះថា ជំងឺកូវីដ-១៩នៅមានពេលវេលាឆ្ងាយទៀត ពីរឆ្នាំបន្ទាប់ពីលោកបានប្រើពាក្យនេះលើកដំបូងដើម្បីរម្លឹកដល់ពិភពលោកឲ្យក្រោកឡើងពីការគំរាមកំហែងរបស់កូវីដ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រើពាក្យនេះលើកដំបូងរៀបរាប់ពីកូវីដ-១៩កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ រយៈពេល២ឆ្នាំក្រោយមក លោកបានទួញសោកដែលវីរុសនេះនៅតែមានការវិវឌ្ឍ និងរាតត្បាតខ្លាំងតាមផ្នែកខ្លះនៃពិភពលោក។

WHO បានប្រកាសភាពអាសន្នសុខភាពសាធារណៈនៃកង្វល់អន្តរជាតិជាកម្រិតខ្ពស់បំផុតនៃការរម្លឹកនៅក្នុងបទបញ្ញត្តិរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដែលពេលនោះនៅខាងក្រៅប្រទេសចិនមានករណីឆ្លងជាង១០០នាក់ប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ឡើយ។
ប៉ុន្តែជំងឺនេះប្រើពេលត្រឹមតែរយៈពេល៦សប្តាហ៍បានរាលដាលដល់ប្រទេសជាច្រើនយ៉ាងសកម្ម។ លោក Tedros បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន ខណៈករណីឆ្លងសរុបទូទាំងពិភពលោកជិត៤៤៤លាននាក់ថា ៖«រយៈពេលពីរឆ្នាំចុងក្រោយនេះ មនុស្សជាង៦លាននាក់បានស្លាប់»។
«ទោះជាមានសេចក្តីរាយការណ៍ថា ករណីឆ្លង និងស្លាប់កំពុងធ្លាក់ចុះជាសកល ហើយប្រទេសជាច្រើនបានលើកបំរាមរឹតត្បិត ក៏ជំងឺរាតត្បាតកូវីដនៅឆ្ងាយទៀត ហើយវានឹងមិនហួសកន្លែងណាមួយឡើយ រហូតដល់បញ្ចប់គ្រប់ទីកន្លែងទាំងអស់»។ មេអង្គការសុខភាពពិភពលោកបាននិយាយ។
លោកបានកត់សំគាល់ថា ៤៦%កើនឡើងក្នុងករណីឆ្លងថ្មីកាលពីសប្តាហ៍មុននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO ដែលជាកន្លែងមានករណីឆ្លងសរុប៣.៩លាននាក់។
លោកបន្ថែមថា ៖«វីរុសនៅបន្តវិវឌ្ឍ ហើយយើងខ្ញុំបន្តប្រឈមនឹងឧបសគ្គធំក្នុងការចែកចាយវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលគ្រប់ទីកន្លែងដែលពួកគេត្រូវការ»។
លោកក៏បានដឹងពីការព្រមាននៃការធ្វើតេស្តធ្លាក់ចុះ ដោយនិយាយថា វាបន្សល់ទុកពិភពលោកស្ថិតក្នុងទីងងឹតចំពោះអ្វីដែលជាជំងឺកូវីដ-១៩កំពុងដំណើរការ។
«WHO ព្រួយបារម្ភថា ប្រទេសជាច្រើនកំពុងកាត់បន្ថយការធ្វើតេស្ត» លោក Tedros បាននិយាយ និងបន្ថែមថា «វារារាំងដល់សមត្ថភាពរបស់យើងខ្ញុំដើម្បីមើលឲ្យឃើញថា កន្លែងណាដែលមានវីរុស តើវារាលដាលរបៀបណា និងវិវឌ្ឍខ្លួនរបៀបណា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត