ព័ត៌មានអន្ដរជាតិ
អ្នកបាញ់ស៊ីបសាហាវបំផុតលើលោកមកជួយប្រយុទ្ធឲ្យ អ៊ុយក្រែន (មានវីដេអូ)
អ្នកបាញ់ស៊ីបដ៏សាហាវបំផុតក្នុងពិភពលោកម្នាក់បានឆ្លើយតបនឹងការហៅទូរស័ព្ទពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានធ្វើដំណើរទៅសមរភូមិមុខ ដោយស្បថថានឹងប្រយុទ្ធជាមួយទាហានរុស្ស៊ីដែលលុកលុយអ៊ុយក្រែន ។

ទន្ទឹមនោះ វាកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីបានប្រកាសកាលពីថ្ងៃសៅរ៍ថា “ជនបរទេសទាំងអស់ដែលមានបំណងចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការលុកលុយពីរុស្ស៊ី និងការពារសន្តិសុខអន្តរជាតិ ត្រូវបានអញ្ជើញដោយរដ្ឋាភិបាលឲ្យមកទឹកដីរបស់អ៊ុយក្រែនដើម្បីចូលរួមជួរនៃកងកម្លាំងដែនដីរបស់ប្រទេសមួយនេះ” ។
អ្នកបាញ់ស៊ីបដែលមានឈ្មោះហៅក្រៅថា ‘Wali’ នៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ដំបូងឡើយគាត់ត្រូវបានទាក់ទងដោយមិត្តម្នាក់កាលពីថ្ងៃសុក្រដែលបានរៀបចំក្បួននៃជំនួយមនុស្សធម៌អស់រយៈពេលជាច្រើនខែដើម្បីនាំយកអាហារទៅកាន់តំបន់ Donbas ។

Wali ដែលបានប្រយុទ្ធជាមួយក្រុម Kurds ប្រឆាំងនឹង ISIS នៅក្នុងប្រទេសស៊ីរី បានប្រាប់កាសែត La Presse របស់បារាំង-កាណាដា ថា “គាត់បានប្រាប់ខ្ញុំថា ពួកគេត្រូវការអ្នកបាញ់ស៊ីប ។ អារម្មណ៍ពេលនោះហាក់ដូចជាអ្នកពន្លត់អគ្គីភ័យឮសំឡេងរោទិ៍ ដូច្នេះខ្ញុំត្រូវតែទៅ” ។
គាត់បាននិយាយថា “ខ្ញុំដឹងថាវាអាក្រក់ណាស់ ។ ប៉ុន្តែនៅពេលដែលខ្ញុំឃើញរូបភាពនៃការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ធ្វើឲ្យខ្ញុំឃើញដល់អ្នកដែលរងទុក្ខ ហើយខ្ញុំទៅទីនោះដោយហេតុផលមនុស្សធម៌“ ។

ជាចុងក្រោយ Wali បានប្រាប់ CBC ថា គាត់ និងអតីតទាហានកាណាដា ៣ នាក់ផ្សេងទៀតត្រូវបានស្វាគមន៍យ៉ាងរីករាយជាមួយនឹងការឱប ចាប់ដៃ ទង់ជាតិ និងរូបថតពីជនជាតិអ៊ុយក្រែន បន្ទាប់ពីពួកគេបានឆ្លងកាត់ព្រំដែន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ លោក Zelensky ចេញវីដេអូមួយទៀត ស្តីបន្ទោសអឺរ៉ុបទាំងយប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ