ព័ត៌មានអន្ដរជាតិ
កុមារជាង១លាននាក់ភៀសខ្លួននៅអ៊ុយក្រែនតាំងពីសង្គ្រាមផ្ទុះឡើង
ប្រមុខអង្គការ UNICEF បានឲ្យដឹងនៅថ្ងៃទី៩ ខែមីនាថា កុមារជាង១លាននាក់ហើយបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាងក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ផង ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយប្រហារនៅអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/CHILDREN-FLED-IN-UKRAIN.png)
អគ្គនាយក លោកស្រី Catherine Russell បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់កុមារ៣៧នាក់ត្រូវបានសម្លាប់ និង៥០នាក់របួស។
លោកស្រីបានលើកឡើងថា លោកស្រីរន្ធត់ចំពោះការវាយប្រហារដែលរាយការណ៍ពីមន្ទីរពេទ្យកុមារមួយនៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែនដែលមន្ត្រីបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីបានធ្វើឲ្យកប់អ្នកជំងឺនៅក្រោមអគារបាក់បែក ទោះជាមានបទឈប់បាញ់គ្នាត្រូវបានឯកភាពក៏ដោយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/russian-invasion-ukrain24-1-1024x683.jpg)
«ប្រសិនបើត្រូវបានបញ្ជាក់ ការវាយប្រហារនេះបង្ហាញពីតួលេខស្លាប់គួរឲ្យរន្ធត់ដែលសង្គ្រាមត្រូវបានគេរំពឹងលើកុមារ និងក្រុមគ្រួសាររបស់អ៊ុយក្រែន»។ លោកស្រី Russell បានលើកឡើង។
ការទម្លាក់គ្រាប់បែកដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានហៅ«ភាពសាហាវឃោរឃៅ»បានកើនឡើង ទោះជាមានបទឈប់បាញ់គ្នាដែលបានព្រមព្រៀងដើម្បីឲ្យជនស៊ីវិលរាប់ម៉ឺននាក់ដែលជាប់គាំងក្នុងទីក្រុងអាចចាកចេញបាន។
ក្រុមប្រឹក្សាទីក្រុង Mariupol បាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារជាច្រើនដងដោយការវាយប្រហារផ្លូវអាកាសបណ្តាលឲ្យបំផ្លិចបំផ្លាញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ៖«កម្លាំងរុស្ស៊ីមិនបាញ់លើគោលដៅជនស៊ីវិលឡើយ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/russian-invasion-ukrain2-1024x683.jpg)
មនុស្សជាង២លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យមានប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ភាគច្រើននៃអ្នកភៀសខ្លួនទាំងនោះគឺជាស្ត្រី និងកុមារ ខណៈបុរសដែលមានសមត្ថភាពត្រូវបានរដ្ឋាភិបាលក្រុងកៀវបញ្ជាឲ្យស្ថិតនៅក្នុងប្រទេសដើម្បីប្រយុទ្ធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត