Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា អ៊ុយក្រែន មិនអាចបញ្ចប់សង្គ្រាមប្រឆាំង រុស្ស៊ី ទេ បើពិភពលោកមិនជួយភ្លាមៗ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សារព័ត៌មាន Sky News ថា ប្រទេសរបស់លោកមិនអាចបញ្ឈប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ីដោយខ្លួនឯងបានទេ ហើយបាននិយាយថា ប្រទេសនានាត្រូវតែធ្វើសកម្មភាពឥឡូវនេះកុំឲ្យវាកាន់តែយឺតពេល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់ Sky News លោក Zelensky បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ឲ្យលោកខាងលិចដាក់តំបន់គ្មានការហោះហើរ ហើយបានចោទប្រកាន់ប្រទេសនានាថា មិនច្បាស់លាស់លើបញ្ហានៃការបិទដែនអាកាសប្រឆាំងនឹងអ្វីដែលគាត់ហៅថា “ពួកណាស៊ី” ហើយនិយាយអំពីប្រទេសលោកខាងលិចថា “អ្នកមិនអាចសម្រេចបិទ ឬមិនបិទតាមចិត្តនោះទេ អ្នកមិនអាចសម្រេចចិត្តបានឡើយ ។

លោក Zelensky បាននិយាយថា “ប្រសិនបើអ្នករួបរួមគ្នាប្រឆាំងនឹងពួកណាស៊ី និងភេរវកម្មនេះ អ្នកត្រូវតែបិទ កុំរង់ចាំខ្ញុំសុំអ្នកច្រើនដង ឬមួយលានដង ។ បិទដែនអាកាស ហើយបញ្ឈប់ការទម្លាក់គ្រាប់បែក នេះហើយជាការអំពាវនាវឲ្យពិភពលោកធ្វើសកម្មភាពលឿនជាងមុន“ ។

លោកបានបន្ថែមថា “ជឿខ្ញុំចុះ បើវានៅតែអូសបន្លាយពេលបែបនេះ អ្នកនឹងឃើញ ពួកគេនឹងបិទដែនអាកាស ប៉ុន្តែយើងវិញនឹងបាត់បង់មនុស្សរាប់លាននាក់ ។ សង្រ្គាមលោកលើកទី ៣ នឹងចាប់ផ្តើម ហើយពេលនោះអ្នកនឹងបង្កើតតំបន់គ្មានការហោះហើរមែនទេ ប៉ុន្តែវានឹងយឺតពេលហើយ ពោលកងកម្លាំងរុស្ស៊ីអាចកាន់កាប់ពួកយើងហើយ” ។

ជាចុងក្រោយលោក Zelensky បញ្ជាក់ថា “សម្ព័ន្ធមិត្តណាតូមិនគួរប្រាប់ប្រជាជននៅអ៊ុយក្រែនដែលបានបាត់បង់កូនរបស់ពួកគេថា “សុំទោសដែលយើងមិនបានធ្វើវា ។ សុំទោសដែលយើងមិនបានធ្វើអ្វីសោះនោះទេ ហើយវាជាការពិតពិភពលោកមិនបានធ្វើអ្វីសោះ ។ ខ្ញុំសុំទោស ប៉ុន្តែវាជាការពិត” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានដល់សប្ដាហ៍ទី ៣ ហើយ ហើយប្រជាជនអ៊ុយក្រែនប្រហែល ៣៥,០០០ នាក់ត្រូវបានជម្លៀសតាមច្រករបៀងមនុស្សធម៌ពីទីក្រុងចំនួន ៣ របស់អ៊ុយក្រែនកាលពីថ្ងៃពុធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky

ចុចអាន ៖ អ្នកបាញ់ស៊ីបសាហាវបំផុតលើលោកមកជួយប្រយុទ្ធឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម