Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបញ្ជាក់ច្បាស់ៗ ក្រោយអ៊ុយក្រែនចោទថា ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារ

បានផុស

នៅ

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១០ខែមីនានេះថា ការអះអាងរបស់អ៊ុយក្រែនដែលថា រុស្ស៊ីទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា “ព័ត៌មានក្លែងក្លាយ” ព្រោះអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។

This image has an empty alt attribute; its file name is 680a40fe-4043-4f6f-a707-a511606233cf-AP_Russia_Ukraine_War.17.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dmitry Polyanskiy អនុតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅលើ Twitter ថា “នោះហើយជារបៀបដែល ព័ត៌មានក្លែងក្លាយ កកើតមក”។

លោក Polyanskiy និយាយថា ប្រទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី៧ខែមីនាថា មន្ទីរពេទ្យនេះត្រូវបានប្រែក្លាយទៅជាទីតាំងយោធា ដែលទាហានអ៊ុយក្រែនយកធ្វើជាកន្លែងបាញ់អាវុធចេញ។

This image has an empty alt attribute; its file name is 1316811.jpg

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារកាលពីថ្ងៃពុធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក ថា ការបញ្ជូនយន្តហោះចម្បាំងប៉ូឡូញ ទៅអ៊ុយក្រែន “ប្រឈមហានិភ័យខ្ពស់ណាស់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម