ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមានកងទ័ព មិនឲ្យទៅប្រយុទ្ធនៅ អ៊ុយក្រែន ដាច់ខាត (មានវីដេអូ)
រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធអង់គ្លេស លោក James Heappey បានព្រមានទាហានកំពុងបម្រើការ និងអតីតយុទ្ធជនអង់គ្លេស មិនឲ្យធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ដាច់ខាត។
លោក Heappey បានប្រាប់ Sky News ថា ជំហររបស់រដ្ឋាភិបាលគឺថា ប្រសិនបើអ្នកជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ហើយសម្រេចចិត្តទៅចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន នោះអ្នកត្រូវបានចាត់ទុកថា បំពានច្បាប់។
រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ Kay Burley ថា បុគ្គលិកយោធាណាម្នាក់ដែលជ្រើសរើសទៅអ៊ុយក្រែន នឹងជួបបញ្ហាច្រើន។
លោកបន្តថា នេះមិនមែនជាពេលវេលាសម្រាប់មនុស្សទៅទីនោះទេ ហើយប្រជាជនអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលអ្នកឆ្លងកាត់ព្រំដែនជាមួយនឹងការរំពឹងថានឹងប្រយុទ្ធ អ្នកនឹងជាមនុស្សល្អ។
ដូច្នេះមនុស្សដែលគិតថា ពួកគេអាចទៅទីនោះពីរបីសប្តាហ៍, ថតរូប Selfie, ថតរូប Instagram ហើយត្រលប់មកផ្ទះវិញ នោះមិនមែនជារបៀបដែលប្រជាជនអ៊ុយក្រែនចង់ឃើញលើមនុស្សដែលទៅប្រយុទ្ធដើម្បីពួកគេនោះទេ។ ប្រជាជនអង់គ្លេសមិនគួរ ធ្វើរឿងបែបនេះឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អ៊ុយក្រែន ទាមទារមួយចំណុចធំ មុនជំនួបកំពូលជាមួយ រុស្ស៊ី ថ្ងៃនេះ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ